(តូក្យូ)៖ ឧទ្ធម្ភាគចក្រយោធាអាមេរិកនៅប្រទេសជប៉ុន គ្រោងនឹងដាក់ពង្រាយទៅកាន់ឧបទ្វីប Noto ដែលរងគ្រោះរញ្ជួយដី នៅឯឆ្នេរសមុទ្រភាគខាងលិច ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ តាមបណ្តាសហគមន៍ដែលត្រូវបានកាត់ផ្តាច់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤។

ការរញ្ជួយដីបានបំផ្លាញផ្លូវថ្នល់ ហើយការជម្លៀសតាមសមុទ្រពិតជាលំបាក មានន័យថាអ្នកងាយរងគ្រោះខ្លះ អាចម្លៀសចេញបាន តាមរយៈផ្លូវអាកាសប៉ុណ្ណោះ។ ព័ត៌មានលម្អិតនៃបេសកម្មជួយសង្រ្គោះនេះ នឹងត្រូវប្រកាសជាផ្លូការនៅថ្ងៃអង្គារនេះ។

មនុស្សជាង ២២០នាក់ត្រូវបានបញ្ជាក់ថាស្លាប់ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដី កាលពីថ្ងៃទី១ ខែមករា ដែលបានបំផ្លាញផ្ទះរាប់ពាន់ខ្នង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ដាច់ស្រយាល។ កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ ក៏ត្រូវបានរារាំង ដោយការរញ្ជួយថែមទៀត ដែលនាំឲ្យមានហានិភ័យនៃបំណាក់ដី និងបន្ថែមការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ដែលរងការបំផ្លិចបំផ្លាញ រួចទៅហើយនោះ។

គួរបញ្ជាក់ថា កងកម្លាំងអាមេរិកបានឈរជើងនៅជប៉ុន តាំងពីសម័យសង្គ្រាមលោកលើកទី ២មកម្ល៉េះ ដែលសបញ្ជាក់ពីវត្តមានយោធាដ៏ធំរបស់ខ្លួន នៅឯបរទេស៕

រូបភាពពី Reuters