(សៅប៉ូឡូ)៖ ភ្លៀងធ្លាក់ខ្លាំងដែលបានវាយលុកមកលើរដ្ឋ Rio de Janeiro នៃប្រទេសប្រស៉ីល កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ បានឆក់យកជីវិតមនុស្សចំនួន ១១នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។

ភ្លៀងធ្លាក់បង្កការជន់លិចនៅតាមផ្លូវនានា ខ្សែផ្លូរថភ្លើងក្រោមដីរបស់រដ្ឋធានី Rio និងផ្ទះប្រជាជន ធ្វើឲ្យដើមឈើដួលរលំ និងបណ្តាលមានបំណាក់ដី។ អភិបាលក្រុង Rio លោក Eduardo Paes បានចេញការប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ខណៈដែលរដ្ឋាភិបាលរបស់ លោកប្រធានាធិបតី Luiz Inacio Lula da Silva បានណែនាំឲ្យមានការផ្តល់ជំនួយពីសហព័ន្ធ។

គួរបញ្ជាក់ថា ក្រុមពន្លត់អគ្គិភ័យ កំពុងស្វែងរកស្រ្តីម្នាក់ដែលបាត់ខ្លួន បន្ទាប់ពីរថយន្តរបស់នាងធ្លាក់ចូលទៅក្នុងទន្លេ៕

រូបភាពពី Reuters