(តៃប៉ិ)៖ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលជាបក្សកាន់អំណាចនៅតៃវ៉ាន់សព្វថ្ងៃ បានទទួលការគាំទ្រសម្រាប់អាណត្តិទី ៣ជាប្រវត្តិសាស្ត្រ ក្នុងការបោះឆ្នោតនៅថ្ងៃសៅរ៍នេះ ជាមួយនិងសំលេងគាំទ្រច្រើនជាង ៤០ភាគរយ ខណៈដែលលោក Lai Ching-te ត្រូវជាប់មេដឹកនាំបន្ទាប់របស់តៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤។

លោក Lai និងបេក្ខភាពមួយរូបទៀត គឺលោកស្រី Hsiao Bi-khim ដែលជាអតីតអ្នកតំណាងតៃវ៉ាន់ប្រចាំនៅសហរដ្ឋអាមេរិក បានទទួលសម្លេងឆ្នោតសរុបជាង ៥លានសំលេង។ ប្រព័ន្ធបោះឆ្នោតរបស់តៃវ៉ាន់ គឺផ្អែកលើលទ្ធផលដំបូងសម្រាប់បេក្ខជនមេដឹកនាំ និងមេដឹកនាំរងដែលមានភាគរយខ្ពស់បំផុតនៃការបោះឆ្នោត។

គួរបញ្ជាក់ថា សំលេងគាំទ្រក្នុងការ​បោះឆ្នោត​អាណត្តិមុន មានច្រើនជាង ៦០ភាគរយ ក្នុងចំណោមប្រជាជន​តៃវ៉ាន់ដែលមានសិទ្ធិបោះឆ្នោតចំនួន ១៩.៥៤លាននាក់៕

រូបភាពពី AFP