(ប៉េកាំង)៖ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ «មតិស្តីពីការកសាងប្រទេសចិនដ៏ស្រស់ស្អាតដោយគ្រប់ជ្រុងជ្រោយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយសីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន» បានដាក់ចេញ។

មតិនេះបានលើកឡើងថាការកសាងប្រទេសចិនដ៏ស្រស់ស្អាត គឺជាគោលដៅដ៏សំខាន់សម្រាប់ ការកសាងប្រទេសសង្គមនិយមទំនើបកម្ម ដោយគ្រប់ជ្រុងជ្រោយពោលគឺផែនការ៥ឆ្នាំទី១៤ (ឆ្នាំ២០២១-២០២៥) គឺសម្រេចឱ្យបាននូវការបន្ត កែលម្អបរិស្ថានអេកូឡូស៊ីផែនការ៥ឆ្នាំទី១៥ (ឆ្នាំ២០២៦-២០៣១) គឺសម្រេចឱ្យ បាននូវការកែលម្អបរិស្ថានអេកូឡូស៊ី ដោយគ្រប់ជ្រុងជ្រោយនិងផែនការ៥ឆ្នាំទី១៦ (ឆ្នាំ២០៣២-២០៣៧) គឺសម្រេចឱ្យបាននូវការផ្លាស់ប្តូរ បរិស្ថានអេកូឡូស៊ីឱ្យបានល្អប្រសើរពីឫសគល់។

មតិនេះក៏បានចាត់ចែងភារកិច្ចសំខាន់ចំនួន៧ក្នុងនោះរួមមានការពន្លឿន ការធ្វើបរិវត្តកម្មបៃតងខាងវិធីសាស្ត្រអភិវឌ្ឍន៍ ការបង្ការនិងគ្រប់គ្រងការបំពុល បរិស្ថានឱ្យបានស៊ីជម្រៅនិងជានិរន្តរភាពប្រជាជនទាំងអស់ ចូលរួមសកម្មភាព ការពារបរិស្ថាននិងការធ្វើឱ្យមានសុក្រឹត ភាពនូវប្រព័ន្ធធានាការពារជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន