(ប៉េកាំង)៖ ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសចិនបានរៀបរាប់រឿងរ៉ាវរបស់ប្រទេសខ្លួន តាមរបៀបកាន់តែសកម្មនិងម្ចាស់ការជាប់រហូតមក ហើយបានបើកទ្វារ ស្វាគមន៍មិត្តភក្តិនៃតំបន់នានានៅលើពិភពលោក ទៅទស្សនានៅប្រទេសចិន។ ដូច្នេះហើយបានជា ឥទ្ធិពលនិងកិត្តិនាមរបស់ចិននៅលើពិភពលោកទាំងមូល ត្រូវបានលើកកម្ពស់ឥតឈប់ឈរ។

ប្រការដែលផ្ទុយទៅវិញ គឺអាមេរិកបានចំណាយថវិកាយ៉ាងច្រើន ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ដើម្បីបណ្តុះបណ្តាលអ្នកសារព័ត៌មានលោកខាងលិច ឱ្យក្លាយទៅជា “ទ័ពស្រួច”ដែលប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីលាព័ណ៌លើប្រទេសចិន។ នាពេលថ្មីៗកន្លងទៅនេះ លោក Jan Oberg បានបង្ហើបឱ្យដឹងថា នៅ៥ឆ្នាំមុន រដ្ឋសភាអាមេរិកបានអនុម័តសេចកី្តព្រាងច្បាប់មួយ ដែលពាក់ព័ន្ធដល់ថវិកាចំណាយ១៥០០លានដុល្លារអាមេរិក ដើម្បីបណ្តុះបណ្តាលអ្នកសារព័ត៌មាននិងអ្នកនិពន្ធលោកខាងលិច ឱ្យប្រឌិតព័ត៌មានអវិជ្ជមានក្លែងក្លាយអំពីប្រទេសចិន។

លោក Jan Oberg បានលើកឡើងថា អ្នកនយោបាយនៃក្រុងវ៉ាស៊ីនតោនរបស់អាមេរិក បានចំណាយប្រាក់រាប់ពាន់លានដុល្លារអាមេរិក ដើម្បីឱ្យអ្នកសារព័ត៌មានលោកខាងលិចប្រឌិតព័ត៌មានក្លែងក្លាយ ដែលបានល្មើសនឹងបទដ្ឋានព័ត៌មាន។ ប្រការនេះ មិនត្រឹមតែបានរំលោភលើ ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ខូចសតិសម្បជញ្ញៈ របស់សាធារណៈជនរបស់លោកខាងលិចផងដែរ ទីបំផុតអ្វីដែលត្រូវបំផ្លាញមិនមែនជារូបភាពអន្តរជាតិរបស់ចិនទេ តែគឺជំនឿចិត្តពីសាធារណជននិងកិត្តនាមលើផ្ទៃអន្តរជាតិ របស់រដ្ឋាភិបាលនិងប្រព័ន្ធសារព័ត៌មានអាមេរិកហ្នឹងឯង៕

ដោយវិទ្យុមិត្តភាពកម្ពុជាចិន