(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានប្រកាសឲ្យដឹងនៅថ្ងៃសុក្រសប្តាហ៍នេះថា មនុស្សយ៉ាងហោចណាស់ ២២,៦០០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការផ្ទុះសង្រ្គាមជាមួយអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកត់ត្រាចំនួនអ្នកស្លាប់ចំនួន ១៦២ នាក់ទៀតក្នុងអំឡុងពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈមនុស្សចំនួន ៥៧,៩១០ នាក់បានរងរបួស ក្នុងអំឡុងពេលប្រយុទ្ធគ្នាជិត ៣ ខែមកនេះ៕

រូបភាពពី AFP