(ប៉េកាំង)៖ ថ្ងៃទី៤ខែមករា ក្នុងសន្និសីទកាសែតជាប្រចាំនៃក្រសួងការបរទេសចិន អ្នកសារព័ត៌មានបានសួរថា៖ ភាគីយោធាចិនបានលើកឡើងថា បានធ្វើសកម្មភាពយាមល្បាតនៅសមុទ្រចិនខាងត្បូងកាលពីម្សិលមិញនិងថ្ងៃនេះ។ ព្រមពេលជាមួយគ្នានេះ អាមេរិកនិងហ្វីលីពីនកំពុងរួមគ្នាធ្វើសមយុទ្ធកងទ័ពជើងទឹក។ តើលោកអាចណែនាំពីសភាពការណ៍ កាន់តែច្រើនអំពីសកម្មភាពយាមល្បាតរបស់ភាគីចិនបានទេ?

លោក Wang Wenbin បានថ្លែងថា យុទ្ធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានចេញផ្សាយព័ត៌មានពាក់ព័ន្ធ។ អ្វីដែលយើងចង់បកស្រាយនោះគឺថា ហ្វីលីពីននិងអាមេរិកបានធ្វើសកម្មភាពយោធាបង្ករឿងហេតុ នៅសមុទ្រចិនខាងត្បូងក្នុងគោលបំណង បង្ហាញពីកម្លាំងរបស់ខ្លួន វាគ្មានអំណោយផលដល់ការគ្រប់គ្រងស្ថានការណ៍ដែនសមុទ្រ និងវិវាទដែនសមុទ្រទេ។

យើងដាស់តឿនឱ្យប្រទេសពាក់ព័ន្ធបញ្ឈប់ប្រព្រឹត្តិ ទង្វើមិនទទួលខុសត្រូវ និងគោរពយ៉ាងប្រាកដប្រជានូវកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសក្នុងតំបន់ ដើម្បីគាំពារសន្តិភាពនិងស្ថិរភាព នៅសមុទ្រចិនខាងត្បូង។ ភាគីចិននឹងបន្តគាំពារយ៉ាងមុតមាំនូវបូរណភាពទឹកដី ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ព្រមទាំងគាំពារយ៉ាងសកម្មនូវសន្តិភាព និងសុខសាន្តត្រាណក្នុងតំបន់៕