(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសុក្រ ទី៥ ខែមករានេះថាលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យបង្កើន ការផលិតយានទម្រសម្រាប់បាញ់មីស៊ីល ដោយចាត់ទុកថានេះជាភារកិច្ចមួយដ៏សំខាន់ដើម្បីត្រៀមលក្ខណៈសម្រាប់សង្គ្រាម ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអំពាវនាវរបស់លោក គីម ជុងអ៊ុន ធ្វើឡើងអំឡុងបំពេញទស្សនកិច្ចទៅកាន់រោងចក្រផលិតយានទម្រសម្រាប់បាញ់មីស៊ីល ជាមួយការសង្កត់ធ្ងន់ថា ការបង្កើនការផលិតយានទម្របាញ់មីស៊ីល ក៏ជាភារកិច្ចមួយដ៏សំខាន់ផងដែរ ក្នុងការពង្រឹងសមត្ថភាពកំញើញនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រឆាំងនឹងសត្រូវ។
គួរបញ្ជាក់ថា អំឡុងកិច្ចប្រជុំបក្សពលករ កាលពីសប្ដាហ៍មុន លោក គីម ជុងអ៊ុន ក៏បានដាក់បញ្ជាដែរឱ្យយោធារបស់លោក រួមទាំងឧស្សាហកម្មអាវុធ និងវិស័យនុយក្លេអ៊ែរកូរ៉េខាងជើង ពន្លឿនការត្រៀមលក្ខណៈសម្រាប់សង្រ្គាម ដោយលោកចោទថាគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិក បាន និងកំពុងធ្វើឱ្យហានិភ័យនៃសង្រ្គាម ឆ្ពោះទៅរកកា្លយជាការពិត៕
រូបភាពពី KCNA ដោយ Reuters