(ប៉េកាំង)៖ កាលពីថ្ងៃទី៣ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា អ្វីដែលពិភពលោកត្រូវការបំផុតគឺសាមគ្គីភាព ហើយអ្វីដែលត្រូវបង្ការបំផុតគឺការបែកបាក់។

តាមការផ្សាយដំណឹងឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ លោកស្រី Kristalina Georgieva អគ្គនាយកនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ការដាក់កំហិតពាក់ព័ន្ធនឹង “សន្តិសុខជាតិ”កំពុងកើនឡើង កត្តាភូមិសាស្ត្រនយោបាយកំពុងញ៉ាំងឱ្យមាន ភាពបែកបាក់ខាងសេដ្ឋកិច្ចសកល ប្រសិនបើទុកឱ្យការបែកបាក់ខាងសេដ្ឋកិច្ចបន្តកើតមានទៀត នោះ ទីបំផុតនឹងនាំឱ្យផលិតផលក្នុងស្រុកសរុប នៅទូទាំងពិភពលោកខាតបង់ចំនួន៧ភាគរយ។

ពេលឆ្លើយសំណួរពាក់ព័ន្ធ លោក Wang Wenbin បានថ្លែងថា មនុស្សជាតិមានភពដែនដីតែមួយគត់ ហើយមនុស្សជាតិក៏មានអនាគតរួមតែមួយដែរ។ មិនថាការឆ្លើយតបនឹងវិបត្តិនាពេលបច្ចុប្បន្ន ឬក៏ត្រួសត្រាយអនាគតដ៏ល្អបវរក្តី ក៏សហគន៍អន្តរជាតិសុទ្ធតែត្រូវរួមគ្នាពុះពារឧបសគ្គ និងពួតដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការ។ អ្វីដែលពិភពលោកត្រូវការបំផុតគឺសាមគ្គីភាព ហើយអ្វីដែលត្រូវបង្ការបំផុតគឺការបែកបាក់៕

វិទ្យុមិត្តភាពកម្ពុជាចិន