(ប៉េកាំង)៖ ពិភពលោកបានឈានចូលឆ្នាំ២០២៤ ខណៈពេលការប៉ះទង្គិចភូមិសាស្ត្រកើតឡើងជាបន្តបន្ទាប់ ថវិកាការពារជាតិក្នុងឆ្នាំថ្មីរបស់ប្រទេសទាំងពីរអាមេរិកនិងជប៉ុន សុទ្ធតែបានបំបែកកំណត់ត្រាខ្ពស់ថ្មី ប្រការនេះបាននាំមកនូវការព្រួយបាម្ភកាន់តែច្រើន។ ការស្ទង់ប្រជាមតិនៅទូទាំងពិភពលោកដែលរៀបចំ ដោយបណ្តាញទូរទស្សន៍សកលចិនហៅកាត់ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញឱ្យឃើញថា អ្នកដែលផ្តល់បទសម្ភាសន៍ចំនួន៩៣ភាគរយ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការនេះ ដោយសម្គាល់ឃើញថា កំណើនដ៏មិនសមហេតុផលនៃចំណាយយោធា របស់អាមេរិកនិងជប៉ុននឹងបណ្តាលឱ្យកើតមានកត្តាអស្ថិរភាពក្នុងតំបន់ ហើយនឹងបណ្តាលឱ្យកើតមានការប្រកួតប្រជែង ខាងសព្វាវុធជុំថ្មីនៅតំបន់អាស៊ីខាងកើត រហូតដល់ពិភពលោកទាំងមូល។ អ្នកលេងបណ្តាញអ៊ីនធៃណែតអះអាងថា “កម្លាំងឥទ្ធិពលខាងយោធារបស់អាមេរិកនិងជប៉ុនដែលត្រូវបានពង្រីកជាបន្តបន្ទាប់ នឹងធ្វើឱ្យប្រទេសធំផ្សេងទៀតមានការព្រួយបារម្ភ ដែលនឹងគំរាមកំហែងដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់អាស៊ី។”

នៅឆ្នាំ២០២៣ ថវិកាយោធានៅទូទាំងពិភពលោក បានបន្តនិន្នាការកើនឡើងក្នុងឆ្នាំ២០២២ របាយការណ៍ដែលចេញផ្សាយដោយ វិទ្យាស្ថានសន្តិភាពអន្តរជាតិ Stockholm នៃប្រទេសស៊ុយអែតបានបង្ហាញឱ្យឃើញថា នៅឆ្នាំ២០២២ ថវិកាយោធានៅទូទាំងពិភពលោក បានឡើងដល់២,២ទ្រីលានដុល្លារអាមេរិក គឺបានកើនឡើងក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា ដែលបានបំបែកកំណត់ត្រាខ្ពស់ថ្មី បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់។ ចំពោះរឿងនេះ អ្នកដែលផ្តល់បទសម្ភាសន៍ចំនួន៨៩,៣ភាគរយ នៅលើពិភពលោកទាំងមូលមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសម្គាល់ឃើញថា កំណើនជាបន្តបន្ទាប់នៃថវិកាយោធាសកល មិនត្រឹមតែមិនអាចនាំមកនូវសន្តិភាពប៉ុណ្ណោះទេ ផ្ទុយទៅវិញនឹងធ្វើឱ្យភាពជាប់គាំង ខាងសន្តិសុខសកលកាន់តែអាក្រក់ទៅៗ ។ ក្រៅពីនេះ អ្នកដែលផ្តល់បទសម្ភាសន៍ចំនួន៨៧,២ភាគរយ មានការព្រួយបារម្ភចំពោះភាពសន្ទុះខ្លាំងក្លា នៃទីផ្សារពាណិជ្ជកម្មសព្វាវុធសកល ដោយសម្គាល់ឃើញថា ការនេះនឹងបង្កើនហានិភ័យកើតមាន ការប៉ះទង្គិចក្នុងតំបន់ ហើយនឹងបណ្តាលឱ្យកើតមានការបដិបក្ខជាក្រុម រហូតដល់កើតមានការប៉ះទង្គិចសកលទៀតផង៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន