(តូក្យូ)៖ មនុស្សច្រើនជាង ៥០នាក់ត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា កំពុងបាត់ខ្លួននៅឡើយ ខណៈក្រុមសង្រ្គោះជប៉ុនបន្តព្យាយាមស្វែងរកពួកគេ ៣ថ្ងៃមកហើយបន្ទាប់ពីគ្រោះរញ្ជួយដីវាយប្រហារប្រទេសជប៉ុន បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ៧៨នាក់គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។

ស្របពេលដែលប្រតិបត្តិការស្វែងរក អ្នកនៅរស់រានមានជីវិតកំពុងបន្ត សហគមន៍ជាច្រើននៅតែតែស្ងប់ស្ងាត់ ដោយសារតែក្តីបារម្ភអំពីបំណាក់ដី និងការផ្លូវបិទនៅភាគកណ្តាលប្រទេសជប៉ុន។ អាជ្ញាធរក្នុងតំបន់ បាននិយាយថា ហេតុការណ៍រញ្ជួយដីដ៏ខ្លាំក្លាអមដោយការរញ្ជួយដីកម្រិតតិចតួចទៀតនោះ បណ្តាលឲ្យមនុស្សចំនួន ៣៣០នាក់រងរបួស។ មកទល់នឹងថ្ងៃព្រហស្បតិ៍នេះ ស្ថានភាពរបស់មនុស្សចំនួន ៥១នាក់នៅតែមិនទាន់អាចបញ្ជាក់បាន។ ពលរដ្ឋប្រហែល ២៩,០០០គ្រួសារ នៅខេត្ត Ishikawa ត្រូវគ្មានអគ្គិសនីប្រើប្រាស់ ហើយផ្ទះជាង ១១០,០០០ខ្នង នៅទូទាំង Ishikawa និងតំបន់ជិតខាងចំនួន ២មិនមានទឹកសម្រាប់ប្រើប្រាស់។

គួរបញ្ជាក់ថា ទាហាន អ្នកពន្លត់អគ្គីភ័យ និងប៉ូលិសរាប់ពាន់នាក់មកពីទូទាំងប្រទេសជប៉ុន កំពុងស្វែងរកមនុស្ស នៅតាមគំនរបាក់បែកនៃផ្ទះឈើ និងអគារពាណិជ្ជកម្មដែលដួលរលំ ដោយសង្ឃឹមថានឹងមាននៅមានជីវិត៕

រូបភាពពី AFP