(ប៉េកាំង)៖ ក្នុងអំឡុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៤ ទីផ្សារវប្បធម៌និងទេសចរណ៍នៅទូទាំងប្រទេសចិន មានភាពនឹងនរនិងប្រកបដោយរបៀបរៀបរយ។ តាមការគណនារបស់មជ្ឈមណ្ឌលទិន្នន័យ នៃក្រសួងវប្បធម៌និងទេសចរណ៍ចិន បានឱ្យដឹងថា ក្នុងអំឡុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីឆ្នាំសកលរយៈពេលបីថ្ងៃ ចំនួនអ្នកទេសចរដំណើរកម្សាននៅក្នុងប្រទេសចិនត្រូវជា១៣៥លាននាក់ បានកើនជាង១៥៥,៣ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២៣ ហើយទទួលបានប្រាក់ចំណូលលើវិស័យទេសចរណ៍ ក្នុងស្រុកចំនួន៧៩៧៣០លានយាន់ប្រាក់ចិន ដែលបានកើនជាង២០០,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។

ទីផ្សារទេសចរណ៍បានលេចចេញលក្ខណៈពិសេសដូចជា “ការលំហៃកាយនៅរដូវកាល ព្រិលទឹកកក ចូលរួមសកម្មភាពវប្បធម៌ ធ្វើទេសចរណ៍ក្នុងតំបន់ ការប្រើប្រាស់មានលក្ខណៈពិសេស ចាប់អារម្មណ៍ពីទិដ្ឋភាពក្នុងជីវភាពរស់នៅ និងប្រកបដោយភាពសប្បាយរីករាយ និងសិរីមង្គល ”៕

វិទ្យុមិត្តភាពកម្ពុជាចិន