(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្តរក្សាវត្តមានយោធោរបស់ខ្លួននៅឯមូលដ្ឋានក្នុងប្រទេសកាតា សម្រាប់ រយៈពេល ១០ឆ្នាំបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤។

មូលដ្ឋានដែលបានលើកឡើងនោះ គឺមូលដ្ឋានទ័ពអាកាស Al Udeid មានទីតាំងនៅលើវាលខ្សាច់ ភាគនិរតីនៃទីក្រុង Doha និងជាមូលដ្ឋានទ័ពធំ បំផុតរបស់សហរដ្ឋអាមេរិក ក្នុងតំបន់មជ្ឈិមបូព៌ា។ ព័ត៌មាននេះត្រូវបានរាយការណ៍ដំបូងដោយ CNN ។ យ៉ាងនេះក្តី ក្រសួងការពារជាតិអាមេរិក មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។

គួរបញ្ជាក់ថា កាតា បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចពិភាក្សាសម្រុះសម្រួលជាមួយក្រុមហាម៉ាស និងមន្ត្រីអ៉ីស្រាអែលទាក់ទងនឹងសង្គ្រាមនៅតំបន់ ហ្កាហ្សា ក៏ដូចជាការដោះដូរចំណាប់ខ្មាំងអ៉ីស្រាអែល ជាមួយអ្នកទោសប៉ាឡេស្ទីន៕

">

រូបភាពពី Reuters