(ប៉េកាំង)៖ ព័ត៌មានសំខាន់បំផុតទាំង១០ក្នុងឆ្នាំ២០២៣៖

១- សន្និសីទលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំជាតិអាណត្តិថ្មី លោក Xi Jinping ជាប់ឆ្នោតជាប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន។

២- បក្សកុម្មុយនីស្តចិនទាំងមូលធ្វើការរៀនសូត្រ និងអនុវត្តការអប់រំក្រោមប្រធានបទស្តីពីគំនិតសង្គមនិយម មានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping។

៣- ប្រទេសចិនទទួលបានជោគជ័យយ៉ាងធំធេងខាងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩បន្ទាប់ពីឈានចូលដំណាក់កាលជំងឺកូវដ១៩ ជាជំងឺឆ្លងប្រភេទ B បង្ការនិងគ្រប់គ្រងតាមថ្នាក់ B ប្រកបដោយស្ថិរភាព។

៤- ជំរុញការកសាងទំនើបកម្មតាមបែបផែនចិនយ៉ាងប្រាកដប្រជា តាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សេដ្ឋកិច្ចចិនមាននិន្នាការល្អប្រសើរឡើងវិញ និងសម្រេចបានគោលដៅរំពឹងទុកដ៏សំខាន់ពេញមួយឆ្នាំដោយគាប់ប្រសើរ។

៥- ខួប១០ឆ្នាំនៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង "ខ្សែក្រវត់និងផ្លូវ" វេទិកាកំពូលអន្តរជាតិស្តីពីកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ”លើកទី៣ បើកធ្វើដោយជោគជ័យ។

៦- គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបោះពុម្ពផ្សាយ «មតិយោលបល់ស្តីពីការជំរុញសេដ្ឋកិច្ចឯកជន ឱ្យអភិវឌ្ឍនិងរីកចម្រើន»។

៧- ទិន្នផលស្បៀងសរុបនៃប្រទេសចិននៅឆ្នាំ២០២៣ ឡើងដល់៦៩៥៤០០គីឡូក្រាម បានបង្កើតកំណត់ត្រាថ្មីជាប្រវត្តិសាស្រ្ត។

៨- ប្រទេសចិនរៀបចំធ្វើព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យពិភពលោករដូវក្តៅលើកទី៣១ និងព្រឹត្តិការណ៍កីឡាអាស៊ីក្រុង Hangzhouលើកទី១៩ដោយជោគជ័យ។

៩- តំបន់មួយចំនួននៃតំបន់ភាគខាងជើង និងតំបន់ឦសានប្រទេសចិនមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមានទឹកជំនន់ និងគ្រោះមហន្តរាយភូគព្ភសាស្រ្តកើតឡើង មជ្ឈិមចិនចេញផ្សាយបន្ថែមនូវមូលបត្របំណុលរដ្ឋ ចំនួន១ទ្រីលានយាន់ប្រាក់ចិន ដើម្បីគាំទ្រការស្តារឡើងវិញ បន្ទាប់ពីគ្រោះមហន្តរាយ និងលើកកម្ពស់សមត្ថភាព បង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ។

១០- ប្រទេសចិនជំរុញយ៉ាងប្រាកដប្រជា នូវភាពជាម្ចាស់ការនៃបច្ចេកវិទ្យាកម្រិតខ្ពស់ នវានុវត្តន៍បច្ចេកវិទ្យាលើវិស័យច្រើន ទទួលបានសមទ្ធិផលថ្មី។

ព័ត៌មានអន្តរជាតិសំខាន់បំផុតទាំង ១០ក្នុងឆ្នាំ២០២៣៖

១- គំនិតការទូតរបស់ប្រមុខរដ្ឋចិនជំរុញការអភិវឌ្ឍនៃទំនាក់ទំនងអន្តរជាតិ ដែលបំពេញបន្ថែមភាពប្រាកដប្រជា និងលើកកម្ពស់ស្ថិរភាពនៃពិភពលោកដ៏រង្គោះរង្គើ។

២- ខួបលើកទី ១០ នៃការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ទទួលបានសមិទ្ធផលដ៏ច្រើន។ ប្រទេសចិនបានប្រកាស "សកម្មភាពចំនួន ៨" ដើម្បីជំរុញទំនើបកម្មរបស់ប្រទេសនានាជុំវិញពិភពលោក។

៣- អង្គការហាម៉ាស់និងអ៊ីស្រាអែលកើតមានការប៉ះទង្គិចជុំថ្មី ។

៤- ប្រទេសចិនជួយសម្របសម្រួលឱ្យអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតស្តារទំនាក់ទំនងការទូតឡើងវិញ ដែលបានជួយជំរុញការផ្សះផ្សាគ្នា និងកិច្ចសហប្រតិបត្តិការនៅមជ្ឈិមបូព៌ា។

៥- ខណៈពេលសេដ្ឋកិច្ចពិភពលោកមានភាពលំបាកក្នុងការងើបឡើងវិញ សេដ្ឋកិច្ចចិនដែលមានសន្ទុះងើបឡើងវិញ បានបង្កើនជំនឿចិត្តចំពោះកំណើនពិភពលោក។

៦- ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន បានធ្លាក់ចូលក្នុងស្ថានការណ៍ជាប់គាំង។

៧-អង្គការសហប្រតិបត្តិការសៀងហៃនិងអង្គការ BRICS បានពង្រីកចំនួនសមាជិក សហភាពអាហ្វ្រិកត្រូវបានអញ្ជើញឱ្យ ចូលជាសមាជិកនៃក្រុមប្រទេស G20។

៨- បាតុភូត "El Niño" បណ្តាលឱ្យមានអាកាសធាតុជ្រុលជាញឹកញាប់នៅជុំវិញពិភពលោក ឆ្នាំ ២០២៣ បានក្លាយជា "ឆ្នាំក្តៅបំផុត" ក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត។

៩- បញ្ញាសិប្បនិមិ្មតសកលបានអភិវឌ្ឍកាន់តែលឿនទៅៗ សហគមន៍អន្តរជាតិអំពាវនាវឱ្យផ្តោតសំខាន់ ទាំងការអភិវឌ្ឍនិងការធ្វើអភិបាលកិច្ច។

១០- ភាពជ្រុលនិយមផ្នែកនយោបាយកាន់តែកើនឡើងខ្លាំង ប្រធានសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក ត្រូវបានបោះឆ្នោតដកហូតតំណែងជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន