(ប៉ាឡេស្ទីន)៖ ការវាយប្រហាររបស់អ៊ីស្រាអែលតាមផ្លូវអាកាសនៅថ្ងៃ Christmas Eve បានបង្កឱ្យមាន មនុស្សស្លាប់ជាច្រើន ក្នុងជំរំជនភៀសខ្លួននៅតំបន់ហ្គាហ្សា។

សម្តេចសង្ឃជាន់ខ្ពស់កាតូលិក Pope Francis បានមានបន្ទូលអំពាវនាវស្វែងរកសន្តិភាព និង ក្តីសណ្តោសស្រឡាញក្នុងពេលបុណ្យគ្រីស្មាស់ ប៉ុន្តែព្រះរាជបន្ទូលរបស់ព្រះអង្គមិនអាច បន្ទន់ទឹកចិត្តនៃកំហឹងសងសឹករបស់ទាហានអ៊ីស្រាអែលបានឡើយ។ យ៉ាងហោចជនជាតិ ប៉ាឡេស្ទីនប្រមាណ៧០នាក់ក្នុងជំរំជនភៀសខ្លួនអាល់ម៉ាហ្គាហ្ស៊ី al-Maghazi ត្រូវបានស្លាប់ ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល។

បើទោះបីជាមានការអំពាវនាវស្វែងរកការប្រណីជីវិតក្នុងអម្លុងពេលបុណ្យគ្រីស្មាស់យ៉ាងណាក៏ដោយ អ៊ីស្រាអែល នៅតែបន្តការវាយប្រហារតាមផ្លូវអាកាសសម្លាប់មនុស្សជាដដែល ។ សេចក្តីរាយការណ៍បានបង្ហាញថា មានជនជាតិប៉ាឡេស្ទីនយ៉ាងហោច៧០នាក់ ត្រូវបាន ស្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលដាក់លើជំរំជនភៀសខ្លួន al-Maghazi នាភាគកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប ដែលអ្នកនាំពាក្យក្រសួងសុខាភិបាលប៉ាឡេ ស្ទីនបានចាត់ទុកថា វាជាអំពើសម្លាប់រង្គាលមួយដែលត្រូវផ្តន្ទាទោស។ តួលេខស្លាប់នេះត្រូវមន្ត្រីនាំពាក្យដដែលគឺលោក Ashraf al-Qudra បានបញ្ជាក់ថា នឹងអាចមានការកើនឡើងថែមទៀត។ លោក Ashraf al-Qudra បាននិយាយថា វាជា«អំពើសម្លាប់រង្គាលប្រព្រឹត្តដាក់ទៅលើតំបន់ដែលមានប្រជាពលរដ្ឋរស់នៅកុះករ»

គ្រួសារអ្នករងគ្រោះត្រូវគេរាយការណ៍ថា បាននាំគ្នាជីកកកាយគំនរបែកបាក់ នៃសំណង់អគារ ដួលរលំដើម្បីជួយសង្គ្រោះជីវិតសមាជិកគ្រួសាររបស់គេ ដែលកំពុងស្ថិតនៅក្រោមគំនរដួល រលំទាំងនោះ។ ក្រុមអ្នកកាន់សាសនាគ្រីស្តក្នុង Bethlehem ក៏ដូចជាសម្តេច Pope Francis បានអំពាវនាវសាជាថ្មីក្នុងពេលមានបុណ្យគ្រីស្មាស់នេះ សុំឱ្យមានសន្តិភាពប៉ុន្តែមិនអាចបន្ទន់ ទឹកចិត្តនៃកំហឹងរបស់អ៊ីស្រាអែលបានឡើយ។

សម្តេច Pope Francis បានមានបន្ទូលនាយប់ថ្ងៃទី២៤ធ្នូថា «យប់នេះបេះដូងរបស់យើងស្ថិត នៅក្នុងទីក្រុង Bethlehem ជាកន្លែងដែលព្រះអង្គម្ចាស់នៃសន្តិភាពត្រូវបានច្រានចោលម្តង ទៀតដោយសារតែការធ្វើសង្គ្រាមដោយឥតប្រយោជន៍, ដោយសារការប៉ះទង្គិចគ្នា នៃអាវុធ ដែលសូម្បីតែថ្ងៃនេះទៀត ក៏បានរារាំងព្រះអង្គមិនឱ្យមានឱកាសជួយដល់ពិភពលោកថែមទៀត»។ សម្តេច Pope Francis បានមានបន្ទូលបន្តថា សារពិតប្រាកដក្នុងបុណ្យគ្រីស្មាស់ គឺ សន្តិភាពនិងសេចក្តីស្រឡាញ់។ សម្តេចសង្ឃកាតូលិកដដែល បានមានបន្ទួលលើកទឹកចិត្ត មនុស្សទាំងឡាយមិនត្រូវឈ្លក់វង្វេងនឹងភាពជោគជ័យរបស់ពិភពលោក និងការគោរពបូជាងប់ងល់នៃភាពការពារនិយមឡើយ»។

បើទោះបីជាមានបន្ទូលពីព្រះសង្ឃកាតូលិកជាន់ខ្ពស់នេះក្តី, កំហឹងរបស់អ៊ីស្រាអែលក្នុងការ សងសឹកដាក់មកលើក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានសម្លាប់ពលរដ្ឋ ១,១៣៩ នាក់និងចាប់ មនុស្ស២៤០នាក់ជាចំណាប់ខ្មាំងក្នុងព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃ៧តុលាឆ្នាំ២០២៣ មិនអាចធ្វើ ឱ្យកំសួលកំហឹងទាំងនេះ បានស្ងប់ក្នុងចិត្តឡើយ។ សេចក្តីរាយការណ៍មិនបានបង្ហាញនូវភាព ធូរស្រាលលើការវាយប្រហារដាក់លើតំបន់ហ្គាហ្សាឡើយ ជាពិសេសមកលើតំបន់ជនភៀស ខ្លួននៅចំយប់ទី២៤ធ្នូមួយថ្ងៃមុណបុណ្យគ្រីស្មាស Chrismas Eve ។

ជំរំជនភៀសខ្លួន al-Maghazi គឺជាជំរំដែលមានប្រជាពលរដ្ឋមករស់នៅច្រើនជាងគេបំផុតនា ភាគកណ្តាលតំបន់ហ្គាហ្សាស្ទ្រីបនេះ។ ការវាយប្រហារដាក់មកលើជំរំជនភៀសខ្លួន al-Maghazi គឺជាការវាយប្រហារលើកទី២ហើយ ដែលការវាយប្រហារលើកទី១កាលពីខែមុន បានសម្លាប់ជនភៀសខ្លួនប៉ាឡេស្ទីនចំនួន៥០នាក់។

ការវាយប្រហារដាក់មកលើជំរំជនភៀសខ្លួន al-Maghazi សាជាថ្មីនេះ ត្រូវបានគេប្រៀបធៀប ដូចជាការវាយប្រហារមួយតាមផ្លូវអាកាសដូចគ្នារបស់អ៊ីស្រាអែលដាក់មកលើជំរំជនភៀសខ្លួន Jabalia Refugee Camp នៃភាគខាងជើងហ្គាហ្សាកាលពីសប្តាហ៍មុន ដែលពេលនោះ បានធ្វើឱ្យមនុស្សស្លាប់យ៉ាងហោច៩០នាក់។

កងទ័ពអ៊ីស្រាអែលបានសារភាពថាពួកគេកំពុងប្រយុទ្ធនឹង "សង្រ្គាមដ៏លំបាកនិងស្មុគស្មាញ" ជាមួយនឹងទាហានអ៊ីស្រាអែលជាច្រើននាក់ក៏ត្រូវបានគេសម្លាប់ និងយ៉ាងហោចក៏មានសាក សពចំណាប់ខ្មាំងចំនួន៥នាក់ ត្រូវបានគេយកចេញពីក្នុងរូងក្រោមដីក្នុងតំបន់ហ្គាហ្សាភាគខាង ជើងថែមទៀត។ ក្រុមហាម៉ាសបាននិយាយមុននេះថាមានចំណាប់ខ្លះបានស្លាប់ដោយសារតែអំពើវាយ ប្រហារ របស់ក្រុមទាហានអ៊ីស្រាអែល។ ក្រុមហាម៉ាសនៅបាននិយាយគំរាមរកសម្លាប់ចំណាប់ខ្មាំង ថែមទៀត។

ប្រធានាធិបតីអ៊ីស្រាអែលលោកបេនចាមីន ណេថាន់យ៉ាហ៊ូ បានថ្លែងថាអ៊ីស្រាអែលនឹងបន្ត ប្រតិបត្តិការវាយប្រហារដាក់លើតំបន់ហ្គាហ្សានេះឱ្យកាន់តែខ្លាំងថែមទៀត បើទោះបីជាមាន ការគំរាមសម្លាប់ចំណាប់ខ្មាំងនិងមានតួលេខស្លាប់របស់ទាហានអ៊ីស្រាអែលកាន់តែកើនឡើង យ៉ាងណាក៏ដោយ។ សេចក្តីរាយការណ៍បានបង្ហាញថាមានទាហានអ៊ីស្រាអែលស្លាប់ចំនួន ១៥នាក់កាលពីចុងសប្តាហ៍កន្លងមកនេះដែលនាំឱ្យចំនួនទាហានអ៊ីស្រាអែលស្លាប់កើនដល់ ១៥២នាក់ហើយចាប់តាំងពីមានការធ្វើសង្គ្រាមដាក់មកលើតំបន់ហ្គាហ្សានោះមក។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាប៉ុន្មានថ្ងៃរួចមកនេះ បានព្យាយាមធ្វើការបោះ ឆ្នោតដើម្បីការរកកិច្ចបញ្ឈប់បាញ់គ្នាហៅតំបន់ហ្គាហ្សា ប៉ុន្តែការស្វែងរកដំណោះស្រាយនោះ បានបរាជ័យ ហើយទីបំផុតបានបន្ទន់ទៅតាមគោលជំហររបស់សហរដ្ឋអាមេរិក ដោយគេមិន អាចស្វែងរកការឈប់បាញ់គ្នានោះបានឡើយ។ ប្រធានាធិបតីអាមេរិកលោកចូបៃដិន ទោះជា យ៉ាងណាក៏ដោយ បានប្រាប់នាយករដ្ឋមន្ត្រីអ៊ី ស្រាអែលនូវភាពសំខាន់នៃការថែរក្សាជីវិតពលរដ្ឋស៊ីវិល ប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញ ជាបន្តបន្ទាប់ថាមានមនុស្សបន្តស្លាប់ជា ច្រើននិងកាន់តែកើនឡើងថែមទៀត។

សេចក្តីរាយការណ៍ផ្សេងមួយទៀតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ បាននិយាយអំពីការ វាយប្រហាររបស់អ៊ីស្រាអែលដាក់លើតំបន់ Khan Younisនាភាគខាងត្បូង ហ្គាហ្សា និងមកលើតំបន់ Rafah ជាប់នឹងព្រំដែនអេហ្ស៊ីប។ អាល់ហ្សាហ្ស៊ីរ៉ា បានរាយការណ៍ថាមានមនុស្ស ស្លាប់ជាង១៦០នាក់ហើយ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។

អាល់ហ្សាហ្ស៊ីរ៉ា បានរាយការណ៍បន្ថែមទៀតថា ចំនួនមនុស្សរងគ្រោះដោយសារ ការវាយប្រ ហាររបស់អ៊ីស្រាអែលដាក់លើតំបន់ Khan Younis នោះមានតួលេខកើនឡើងថែមទៀតដែល ក្នុងនោះអ្នករងគ្រោះភាគច្រើនគឺជាស្ត្រីនិងកុមារ។ នៅជាមួយគ្នានេះផងដែរ, ទីភ្នាក់ងារជន ភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិបានថ្លែងដែរថា មន្ត្រីរបស់គេចំនួន៦នាក់ បានស្លាប់ ដែលនាំឱ្យតួលេខស្លាប់នៃចំនួនមន្ត្រីដែលបំរើការឱ្យក្រុមជំនួយរបស់អង្គការសហប្រជាជាតិ បានកើនឡើង១៤២នាក់ហើយចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនោះមក។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលណេថាន់យ៉ាហ៊ូ បានប្រាប់ប្រធានាធិបតីអាមេរិកថា អ៊ីស្រា អែលនឹងបន្តការវាយប្រហាររហូតលុះត្រាបានទទួលជ័យជំនះបើទោះបីជាត្រូវពេលវេលាយូរ ប៉ុណ្ណាក៏ដោយ៕

រូបភាពពី Reuters