(ប៉េកាំង)៖ កិច្ចប្រជុំស្តីពីការងារជនបទនៃមជ្ឈិមចិន បានបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែធ្នូ។ កិច្ចប្រជុំលើកនេះបើកធ្វើក្រោមការណែនាំ នៃគំនិតសង្គមនិយមមានលក្ខណៈចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping អនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវស្មារតីនៃសមាជលើកទី ២០ នៃបក្សកុម្មុយនីស្តចិន និងសម័យប្រជុំពេញអង្គលើកទី ២ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ២០ អនុវត្តដោយស៊ីជម្រៅ នូវទ្រឹស្តីសំខាន់គ្លឹះរបស់លោកXi Jinping ស្តីពីការងារ «កសិកម្ម ជនបទនិងកសិករ» ក៏ដូចជាអនុវត្តដោយស៊ីជម្រៅនូវស្មារតី នៃកិច្ចប្រជុំការងារសេដ្ឋកិច្ចនៃមជ្ឈិមចិន ហើយបានវិភាគអំពីស្ថានការណ៍បច្ចុប្បន្ន និងបញ្ហាប្រឈមលើវិស័យ «កសិកម្ម ជនបទនិងកសិករ» និងបានរៀបចំចាត់ចែងការងារ កសិកម្ម ជនបទនិងកសិករនៅឆ្នាំ ២០២៤។

លោក Xi Jinping បានគូសបញ្ជាក់ថា គណៈកម្មការបក្សនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តយ៉ាងមុតមាំមិនងាករេ នូវសេចក្តីសម្រេចចិត្ត និងការរៀបចំរបស់គណៈកម្មាធិការមជ្ឈិមបក្ស ស្តីពីការងារ «កសិកម្ម ជនបទនិងកសិករ» ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍជាអាទិភាពលើវិស័យកសិកម្មនិងជនបទ ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍដោយស៊ីចង្វាក់គ្នារវាងទីក្រុងនិងជនបទ អនុវត្តការងារដោយផ្អែកលើភាពជាក់ស្តែង និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញស្តារនិងការអភិវឌ្ឍជនបទ ប្រកបដោយប្រសិទ្ធភាព ជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន តាមរយៈការពន្លឿនការធ្វើទំនើបកម្មកសិកម្មនិងជនបទ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន