(ប៉េកាំង)៖ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ «CMG's UHD Innovation Center» ដែលជាឧទ្យានគំរូផ្នែកការផលិតកម្មវិធីទូរទស្សន៍ ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំង (UHD) នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានចាប់ផ្តើមកសាងនៅទីក្រុងប៉េកាំង។ លោក Yin Li សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណកម្មាការបក្សបុម្មុយនីស្តចិនប្រចាំក្រុងប៉េកាំង, លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ជាដើមបានអញ្ជើញចូលរួមសកម្មភាព ចាប់ដំណើរការនៃការកសាង។

លោក Shen Haixiong បានថ្លែងសុន្ទរកថាថា ការចាប់ផ្តើមកសាងឧទ្យានគំរូផ្នែកការផលិតកម្មវិធីទូរទស្សន៍ ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំង ជាវិធានការសំខាន់មួយនៃការសហការយ៉ាងជិតស្និទ្ធ រវាង CMG និងក្រុងប៉េកាំង ដើម្បីនាំមុខឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានខាងវិទ្យុនិងទូរទស្សន៍ អាចចុះសម្រុងគ្នាយ៉ាងស៊ីជម្រៅជាមួយទីក្រុង និងអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ភាគីទាំងពីរនឹងបង្កើតគំរូឧទ្យានផលិតកម្មវិធីទូរទស្សន៍ ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំង ដែលមានកម្រិតឈានមុខលើពិភពលោក ប្រកបដោយមុខងារជឿនលឿន សម្ភារៈបរិក្ខាពេញលេញ និងការដឹកនាំចរន្តសកល ដែលនឹងក្លាយជាទីតាំងសំគាល់វប្បធម៌ថ្មីនៃក្រុងប៉េកាំងផង និងជាឧទ្យាននវានុវត្តិ៍ផ្នែកការផលិតកម្មវិធីទូរទស្សន៍ ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំងនៃពិភពលោកផង ដើម្បីនាំមកនូវស្នាដៃកម្មវិធីទូរទស្សន៍ក្នុងកម្រិត គុណភាពខ្ពស់ខ្លាំងដ៏ឆ្នើមចំនួនកាន់តែច្រើន កាន់តែអស្ចារ្យ កាន់តែគួរឱ្យភ្ញាក់ផ្អើលជូនចំពោះទស្សនិកជន និងលើកកម្ពស់ការរីកចម្រើននៃឧស្សាហកម្មផលិតកម្មវិធីទូរទស្សន៍ ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំង។

សូមបញ្ជាក់ថា ឧទ្យានគំរូ «CMG's UHD Innovation Center» ដែលជាឧទ្យានផលិតកម្មវិធីទូរទស្សន៍ក្នុងកម្រិតគុណភាពខ្ពស់ខ្លាំង នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ស្ថិតនៅខ័ណ្ឌ Mentougou ភាគខាងលិចនៃក្រុងប៉េកាំង ដែលស្ថិតនៅត្រើយម្ខាងទៀត ដែលទល់មុខនឹងឧទ្យានវិកិណ្ណដ្ឋានឧស្សាហកម្ម Shougang គឺជាតំបន់ស្នូលនៅភាគខាងលិចប៉េកាំង សម្រាប់ធ្វើការអភិវឌ្ឍនិងបរិវត្តកម្ម៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន