(កៀវ)៖ រុស្ស៉ីបានធ្វើវាយប្រហារដោយមីស៉ីល ២គ្រាប់ និងយន្តហោះដ្រូន ៣១គ្រឿងពេញមួយយប់កន្លងទៅ មកលើអ៊ុយក្រែន ដោយភាគច្រើនផ្តោតទៅលើតំបន់ភាគខាងត្បូង ហើយកងកម្លាំងការពារដែនអាកាសអ៊ុយក្រែនបំផ្លាញបានដ្រូន ២៨គ្រឿង និងមីស៉ីលទាំងពីរគ្រាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។

យោធាអ៊ុយក្រែន បានឲ្យដឹងតាមបណ្តាញតេឡេក្រាមនៅថ្ងៃចន្ទនេះថា ជាលទ្ធផលនៃការប្រយុទ្ធតាមផ្លូវអាកាស កងកម្លាំងទ័ពអាកាស និងការពារជាតិអ៊ុយក្រែនបានបំផ្លាញយន្តហោះដ្រូន Shahed ចំនួន ២៨គ្រឿងនៅក្នុងតំបន់ Odesa, Kherson, Mykolaiv, Donetsk, Kirovohrad និង Khmelnytskyi។ យន្តហោះដ្រូនទាំងនោះ ត្រូវបានបាញ់ចេញពីតំបន់ដែលរុស្ស៉ីកាន់កាប់នៅគ្រីមៀ។ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាត ឬរបួសក្នុងការវាយប្រហារនេះទេ។

គួរបញ្ជាក់ថា ជុំវិញសេចក្តីរាយការណ៍របស់អ៊ុយក្រែន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីសមរភូមិបាននោះទេ ខណៈភាគីរុស្ស៉ីក៏នៅមិនទាន់មានការឆ្លើយតប៕

រូបភាពពី Reuters