(គែរ)៖ ប្រធានាធិបតីអេហ្ស៉ីប លោក Abdel Fattah al-Sisi និងប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានជួបពិភាក្សាគ្នាតាមទូរស័ព្ទជាលើកដំបូងនៅថ្ងៃសៅរ៍នេះ អំពីការវិវត្តថ្មីៗនៅក្នុងតំបន់ហ្គាហ្សា និងក្តីសង្ឃឹមក្នុងការស្តារទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣។

ទំនាក់ទំនងទូទៅរវាងអេហ្ស៉ីប និងអ៉ីរ៉ង់មានភាពរអាក់រអួលក្នុងរយៈពេលច្រើនឆ្នាំមកនេះ បើទោះបីជាប្រទេសទាំងពីររក្សាបាននូវទំនាក់ទំនងផ្នែកការទូតមួយចំនួនក៏ដោយ។ ការអំពាវនាវរួមគ្នានៅពេលនេះ កើតមានឡើងទៅតាមប្រទេសដ៏ទៃទៀតក្នុងតំបន់ ចំពោះមុខភាពតានតឹងនៅឯភាគខាងកើតតំបន់។

បើតាមទូរទស្សន៍រដ្ឋអ៉ីរ៉ង់ ក្នុងពេលជជែកគ្នានោះ លោក Raisi បាននិយាយថា «អ៉ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចដោយប្រើសមត្ថភាពទាំងអស់របស់ខ្លួនដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍ និងបញ្ជូនជំនួយដល់ប៉ាឡេស្ទីន»។

គួរបញ្ជាក់ថា មេដឹកនាំអ៉ីរ៉ង់ និងអេហ្ស៉ីប ធ្លាប់ជួបមុខគ្នា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ នៅខាងក្រៅកិច្ចប្រជុំកំពូលឥស្លាមអារ៉ាប់រួម ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៕

រូបភាពពី Reuters