(ប៊ុយដាប៉ែស)៖ នាយករដ្ឋមន្រ្តី លោក Viktor Orban បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ហុងគ្រីជឿថាការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុប (EU) ដល់អ៊ុយក្រែនមិនត្រូវយកថវិការបស់ EU នោះទេ ហើយការកំណត់ពេលច្បាស់លាស់គួរតែមាន ក្នុងករណីត្រូវផ្តល់ហិរញ្ញប្បទានណាមួយសម្រាប់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។

លោក Orban បានប្រាប់សន្និសីទសារព័ត៌មានថា «ខ្ញុំជឿថា ផែនការផ្តល់ឲ្យអ៊ុយក្រែននូវថវិកាចំនួន ៥០ពាន់លានអឺរ៉ូ ឬស្មើនឹង ៥៤.៧០ពាន់លានដុល្លារ ដោយយកថវិការបស់ EU សម្រាប់រយៈពេល ៥ឆ្នាំ... នោះគឺជាការសម្រេចចិត្តមិនត្រឹមត្រូវ។ លោក Orban បានបញ្ជាក់ថា «ពួកគេចង់ដកថវិការបស់ EU ទៅឲ្យអ៊ុយក្រែន ប៉ុន្តែហុងគ្រីចង់ឲ្យយកថវិកាពីខាងក្រៅវិញ។ ប្រសិនបើពួកគេនៅតែព្រៀងព្រៀងគ្នាបែបនោះ យើងនឹងមិនយល់ស្របឡើយ»

គួរបញ្ជាក់ថា បណ្តាប្រទេស EU ទាំង ២៧ លើកលែងតែហុងគ្រី បានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន ដើម្បីចាប់ផ្តើមកិច្ចចរចាស្តីពីការចូលជាសមាជិករបស់អ៊ុយក្រែន ក្រោយពេលដែល លោក Orban សម្តែងការជំទាស់ហើយដើរចេញពីបន្ទប់ប្រជុំ។ ប៉ុន្តែបណ្តាមេដឹកនាំ EU មិនអាចយកឈ្នះលើការតស៊ូមតិរបស់ លោក Orban ក្នុងការកែប្រែលក្ខខណ្ឌថវិកាសហភាពអឺរ៉ុបដើម្បីបញ្ជូនថវិកា ៥០ពាន់លានអឺរ៉ូទៅកាន់ទីក្រុងកៀវ និងការផ្តល់សាច់ប្រាក់បន្ថែមទៀត ដល់កិច្ចការផ្សេងទៀត ដូចជាការគ្រប់គ្រងការធ្វើចំណាកស្រុកជាដើម៕

រូបភាពពី Reuters