(ប៉េកាំង)៖ លោក Deng Xiaoping អ្នកដឹកនាំចិននៅពេលនោះបានធ្វើការសម្រេចចិត្ត ស្តីពីកំណែទម្រង់និងបើកចំហរ ដែលត្រូវបានហៅថាជា “វិធានការសំខាន់ដែលកំណត់ជោគវាសនារបស់ប្រទេសចិនសហសម័យ”។កាលពី១០ឆ្នាំមុន លោកXi Jinpingអ្នកដឹកនាំកំពូលចិន បានចាត់វិធានការជាស៊េរី ដើម្បីធ្វើឲ្យកំណែទម្រង់និងបើកចំហរ កាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ដែលបានក្លាយជា“ជំហានសំខាន់ក្នុងការសម្រេចបាន នូវការស្តារភាពដ៏មហិមានៃប្រជាជាតិចិនរុងរឿងឡើងវិញ”។

១០ឆ្នាំកន្លងទៅនេះ តាមរយៈធ្វើឲ្យកំណែទម្រង់និងបើកចំហរ កាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ចំនួនមនុស្សជិត១០០លាននាក់បានសម្រេច ការផុតចេញពីភាពក្រីក្រដោយគ្រប់ជ្រុងជ្រោយ ហើយកសាងប្រព័ន្ធការអប់រំ ធានារ៉ាប់រ៉ងនិងព្យាបាលជំងឺសង្គម ដែលមានទ្រង់ទ្រាយធំបំផុត លើពិភពលោក។១០ឆ្នាំកន្លងទៅនេះ ប្រទេសចិនបានកសាងប្រព័ន្ធឧស្សាហកម្មទំនើប ជំរុញ “បដិវត្តន៍បៃតង” ដោះស្រាយបញ្ហាទីក្រុងធំៗ គ្រប់គ្រងយ៉ាងម៉ឺងម៉ាត់នូវបក្សកុម្មុយនីស្តចិន ដោយគ្រប់ជ្រុងជ្រោយ និងប្រឆាំងអំពើពុករលួយយ៉ាងខ្លាំងក្លា។ក្របខ័ណ្ឌរបបជាមូលដ្ឋានលើវិស័យសំខាន់ នៃកំណែទម្រង់របស់ប្រទេសចិន ត្រូវបានបង្កើតឡើងជាមូលដ្ឋាន ហើយវិស័យជាច្រើនបានកសាងឡើងវិញជាប្រព័ន្ធ។

នៅឆ្នាំ២០២២ ប្រទេសចិនបានកំណត់ធ្វើឲ្យកំណែទម្រង់និងបើកចំហរកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយជាកម្លាំងចលករ ជាឫសគល់សម្រាប់ការជំរុញធ្វើទំនើបកម្មតាមបែបផែនចិន និងការសម្រេចបាននូវការស្តារភាពរុងរឿងដ៏មហិមា នៃប្រជាជាតិចិនឡើងវិញ។
ស្របទៅនឹងធ្វើឲ្យកំណែទម្រង់និងបើកចំហរកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយគឺជាការបើកទូលាយដោយកម្រិតខ្ពស់។១០ឆ្នាំកន្លងមកនេះ ប្រទេសជាង១៥០និងអង្គការអន្តរជាតិជាង៣០ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាង២៣០ ស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ”របស់លោកXi Jinping។ ប្រទេសចិនបានបង្កើតតំបន់(កំពង់ផែ)ពាណិជ្ជកម្មសេរីសាកល្បងចំនួន២៣។ ប្រទេសចិនបានរៀបចំពិព័រណ៍នាំចូលលើកដំបូងលើពិភពលោក ពិព័រណ៍ទំនិញប្រើប្រាស់អន្តរជាតិ និងពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ។

នៅពេលដែលសេដ្ឋកិច្ចពិភពលោកកាន់តែយ៉ាប់យ៉ឺន កិច្ចសន្យារបស់លោកXi Jinpingទៅកាន់ពិភពលោកគឺ ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រីក ការបើកចំហដោយកម្រិតខ្ពស់នឹងមិនកែប្រែទេ ការប្តេជ្ញាចិត្តដែលចែករំលែកកាលានុវត្តភាព អភិវឌ្ឍន៍ជាមួយពិភពលោកនឹងមិនកែប្រែទេ ហើយការប្តេជ្ញាចិត្តដែលជំរុញ សមូហរណភាពសេដ្ឋកិច្ចវិវឌ្ឍ ទៅមុខកាន់តែបើកទូលាយ បរិយាប័ន្ន ផ្តល់ប្រយោជន៍ទូទៅ តុល្យភាពនិងឈ្នះ-ឈ្នះមិនកែប្រែទេ។

កំណែទម្រង់និងបើកចំហររបស់ប្រទេសចិន គឺជាប្រតិបត្តិការដែលអនុលោមតាមនិន្នាការ នៃសម័យកាលនិងតម្រូវការអភិវឌ្ឍ របស់ពិភពលោក ហើយវាបានជំរុញឱ្យការអភិវឌ្ឍន៍ដំណាលគ្នា រវាងប្រទេសចិននិងពិភពលោក តាមរយៈអន្តរកម្មនៃកំណែទម្រង់ និងការបើកចំហរ។ ចាប់តាំងពីកំណែទម្រង់និងបើកចំហរមក ប្រទេសចិនបានរួមចំណែកជាង៣០% ដល់កំណើនសេដ្ឋកិច្ចពិភពលោកអស់ រយៈពេលជាច្រើនឆ្នាំ។ មិនថាប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍ សុទ្ធតែទទួលបានកាលនុវត្តភាពជាច្រើន ពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយជំរុញកម្លាំងចលករថ្មី នៃសេដ្ឋកិច្ចពិភពលោក។

កំណែទម្រង់និងការបើកចំហររបស់ប្រទេសចិន បានស្វែងរកពីមាគ៌ាទំនើបកម្មថ្មីមួយដែលខុសពីបស្ចិមប្រទេស ប៉ុន្តែកាន់តែសមរម្យសម្រាប់ការអភិវឌ្ឍខ្លួន ហើយវាបានផ្តល់នូវជម្រើសថ្មីសម្រាប់ទំនើបកម្ម សម្រាប់ប្រទេសនិងប្រជាជាតិនានាលើ ពិភពលោកដែលចង់ ពន្លឿនការអភិវឌ្ឍន៍ខណៈពេលដែលរក្សាបាន នូវឯករាជ្យភាពរបស់ពួកគេ។ ខណៈពេលដែលប្រទេសចិន បានដោះស្រាយបញ្ហាផ្សេងៗរបស់ខ្លួនតាមរយៈកំណែទម្រង់និងការអភិវឌ្ឍ វាក៏បានចូលរួមយ៉ាងវិជ្ជមានក្នុងការដោះស្រាយបញ្ហាសកល ដូចជាការកាត់បន្ថយភាពក្រីក្រ ការអភិរក្សបរិស្ថាននិងវិបត្តិជនភៀសខ្លួន ចូលរួមយ៉ាងវិជ្ជមានក្នុងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងរួមចំណែកជាប្រាជ្ញាចិននិងគម្រោងផែនការចិន ក្នុងចំពោះអភិបាលកិច្ចសកល។

ប្រវត្តិសាស្ត្រនៃកំណែទម្រង់និងការបើកចំហររបស់ប្រទេសចិន គឺជាប្រវត្តិសាស្ត្រនៃការរំដោះខ្លួនផ្នែកមនោគមវិជ្ជា និងបដិវត្តន៍ខ្លួនរបស់គណបក្សកាន់អំណាច។ បើគ្មានកំណែទម្រង់និងការបើកចំហរទេ ក៏គ្មានប្រទេសចិនបច្ចុប្បន្នទេ បើគ្មានការធ្វើឱ្យកំណែទម្រង់និងបើកចំហកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយនិងការប្តេជ្ញាចិត្តនិងប្រតិបត្តិការ ដើម្បីធ្វើឱ្យកំណែទម្រង់និងបើកចំហកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយដល់ទីបញ្ចប់ ក៏គ្មានប្រទេសចិននៅពេលអនាគតឡើយទេ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន