(ប៉េកាំង)៖ យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ តាមម៉ោងក្នុងតំបន់ ភាពយន្តឯកសាររឿង «Peking Man ៖ អាថ៌កំបាំងចុងក្រោយរបស់មនុស្សជាតិ» ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) ក្រុមហ៊ុនទូរទស្សន៍ជាតិបារាំង និងផលិតកម្ម10,7 បារាំងជាដើមបានធ្វើពិធីចាក់បញ្ចាំងលើកដំបូង នៅទីចាត់ការទូទៅនៃអង្គការយូណេស្កូ ដែលស្ថិតនៅទីក្រុងប៉ារីសប្រទេសបារាំង។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ ភ្ញៀវកិត្តិយសចិននិងបារាំងរួមមានលោក Qu Xing អគ្គនាយករងនៃអង្គការយូណេស្កូ , លោក Antoine Arnault អគ្គនាយកក្រុមហ៊ុន LVMH បារាំងដែលជាផលិតករភាពយន្តនេះ, លោក Jacques Malaterre អ្នកដឹកនាំរឿងជាដើម បានអញ្ជើញចូលរួមពិធីចាក់បញ្ចាំងនិងថ្លែងសុន្ទរកថា។ ក្រៅពីនេះភ្ញៀវកិត្តិយសចំនួនជាង៧០០រូប ដែលមកពីមជ្ឈដ្ឋានវប្បធម៌ និងវិទ្យាសាស្ត្ររបស់ចិននិងបារាំង ក៏បានចូលរួមសកម្មភាពនេះផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា