(ប៉េកាំង)៖ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក Li Qiang នាយករដ្ឋមន្រ្តីចិននិងលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី ដែលកំពុងបំពេញទស្សកិច្ច នៅប្រទេសចិនបានធ្វើជាសហអធិបតីក្នុងកិច្ចជំនួបតាមពេលកំណត់ រវាងនាយករដ្ឋមន្ត្រីចិន-រុស្ស៊ីលើកទី២៨ នៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។

លោកLi Qiang បានថ្លែងថាភាគីចិនរីករាយរួមជាមួយ ភាគីរុស្ស៊ីដោយចាត់ទុកខួប ទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ី ជាឱកាសមួយដើម្បីអនុ វត្តជាក់ស្តែងនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរបន្ត វេននិងផ្សព្វផ្សាយ ដោយឥតឈប់ឈរ នូវមិត្តភាពប្រពៃណីរវាងចិននិងរុស្ស៊ីជំរុញ ឱ្យទំនាក់ទំនងចិននិងរុស្ស៊ីសម្រេចបាន ការអភិវឌ្ឍកាន់តែច្រើនបន្តបង្កើន
ផលប្រយោជន៍សម្រាប់ប្រជាជន នៃប្រទេសទាំងពីរដើម្បីដាក់បញ្ចូលកម្លាំង វិជ្ជមាននិងស្ថិរភាពកាន់តែច្រើនដល់ ពិភពលោក។

លោក Mishustin បានចូលរួមរំលែកទុក្ខជាមួយភាគីចិនចំពោះករណីគ្រោះរញ្ជួយដីនៅស្រុកJishishanមណ្ឌល Linxia ខេត្ត Gansu ប្រទេសចិនដែលបណ្តាលឱ្យ មានមនុស្សស្លាប់បាត់បង់ជីវិតនិងរងរបួស។ លោកបានថ្លែងថាភាគីរុស្ស៊ីរីករាយរួ
មជាមួយភាគីចិនអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមដ៏សំខាន់ របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មថាមពល និងការវិនិយោគជាដើមធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនមានភាព
ស៊ីជម្រៅបង្កើនការសម្របសម្រួល ក្នុងយន្តការពហុភាគីដូចជាអង្គការសហ ប្រជាជាតិនិងប្រទេស BRICS ជាដើម ដើម្បីធ្វើឱ្យទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងចិនឡើង ដល់កម្រិតកាន់តែខ្ពស់។

លោក Li Qiang និងលោក Mishustin ក៏បានរួមគ្នាប្រកាសបិទឆ្នាំផ្លាស់ប្តូរកីឡារវាង ចិននិងរុស្ស៊ី២០២២-២០២៣ ហើយភាគីទាំងពីរនឹងប្រារព្ធឆ្នាំវប្បធម៌ចិន-រុស្ស៊ី២០២៤-២០២៥ ឱ្យបានល្អ។ បន្ទាប់ពីកិច្ចជំនួបនាយករដ្ឋមន្ត្រី នៃប្រទសទាំងពីរ
បានចុះហត្ថលេខាលើ«សេចក្តីថ្លែងការណ៍ នៃកិច្ចជំនួបតាមពេលកំណត់រវាងនាយករដ្ឋមន្ត្រីចិននិងរុស្ស៊ីលើកទី២៨»ព្រមទាំងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ កំណត់ហេតុកិច្ចប្រជុំនៃគណៈកម្មាធិការដែលពាក់ព័ន្ធ នឹងឯកសារសហប្រតិបត្តិការទ្វេភាគីជាច្រើន ដូចជាគយការត្រួតពិនិត្យអនាម័យនិងភូតគាមអនាម័យនិងការ
ឃ្លាំងមើលទីផ្សារជាដើម៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន