(ប៉េកាំង)៖ រសៀលថ្ងៃទី ១៨ ខែធ្នូឆ្នាំ២០២៣ នៅទីស្តីការរដ្ឋ Zhongnanhai ក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Li Jiachao ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង និងលោក He Yicheng ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ដើម្បីស្តាប់សេចក្តីរាយការណ៍អំពីសភាពការណ៍បច្ចុប្បន្ន នៃហុងកុង ម៉ាកាវនិងការងារតំបន់រដ្ឋបាលពិសេសទាំងពីរ។

លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី យើងកំពុងធ្វើទំនើបកម្មតាមបែបផែនចិន ដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសខ្លាំងក្លា និងការស្តារភាពរុងរៀងនៃប្រជាជាតិឡើងវិញ។ រដ្ឋាភិបាលមជ្ឈិមនឹងបន្តអនុវត្ត គោលការណ៍ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ដោយគ្រប់ជ្រុងជ្រោយនិងយ៉ាងម៉ឺតម៉ាត់មិនងាករេ អនុវត្តគ្រប់ជ្រុងជ្រោយនូវគោលការណ៍ «អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង» «អ្នកស្នេហាជាតិគ្រប់គ្រងម៉ាកាវ» គាំទ្រដោយពេញទំហឹងចំពោះប្រធានរដ្ឋបាល និងរដ្ឋបាលតំបន់ពិសេសឱ្យបន្តរួមសាមគ្គី និងដឹកនាំគ្រប់មជ្ឈដ្ឋាន ក្តាប់ជាប់ឱកាសប្រវត្តិសាស្ត្រដែលបានមកពី ការរីកចម្រើននៃប្រទេសជាតិ បន្តជំរុញការអនុវត្តដោយជោគជ័យ នូវគោលការណ៍«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន