(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រើប្រាស់ប្រទេសចំនួន៧ នៃសមាជិកអង្គការណាតូដើម្បីបង្កើតនូវ សម្ព័ន្ធសន្តិសុខថ្មីមួយក្នុងតំបន់មជ្ឈិមបូព៌ា។ សម្ព័ន្ធសន្តិសុខដែលគេដាក់ឈ្មោះថា Operation Prosperity Guardian មានការចូលរួមពីចំនួន១០ប្រទេសក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ផងដែរ។ តើសម្ព័ន្ធសន្តិសុខថ្មីនោះ នឹងក្លាយជាអង្គការណាតូថ្មីក្នុងតំបន់មជ្ឈិមបូព៌ាដែរឬទេ?

សហរដ្ឋអាមេរិកក្នុងការឆ្លើយតបចំពោះវិបត្តិដែលកំពុងតែកើនឡើងនៅក្នុងសមុទ្រក្រហម បានប្រកាសកាលពីថ្ងៃអង្គារ ក្នុងការចាប់ផ្តើមបង្កើតក្រុមការងារអន្តរជាតិមួយដែលមានប្រ ទេសចំនួន១០ចូលរួម ដើម្បីការរក្សាសន្តិសុខដែនសមុទ្រ។ ការបង្កើតសម្ព័ន្ធនៃប្រទេសចូលរួមរក្សាសន្តិសុខលើដែនផ្ទៃសមុទ្ទក្រហមនេះ បានធ្វើឡើង បន្ទាប់ពីមាននាវាផ្ទុកទំនិញមួយចំនួនជាប់ពាក់ព័ន្ធនឹងអ៊ីស្រាអែលត្រូវបានក្រុម Houthi នៃប្រ ទេសយេម៉ែន បានធ្វើសកម្មភាពវាយប្រហារដាក់ទៅលើ ដើម្បីបង្ហាញសាមគ្គីភាពរបស់ខ្លួនជាមួយនឹង​តំបន់កាហ្សា​នៃក្រុមហាម៉ាសប៉ាឡេស្ទីនដែលរងនឹងការវាយប្រហារដោយកម្លាំងទាហានអ៊ីស្រាអែល។
សម្ព័ន្ធសន្តិសុខនៃប្រទេសទាំង១០ដែលសហរដ្ឋអាមេរិកបានប្រកាសការបង្កើតនោះរួមមាន សហរដ្ឋអាមេរិក​ ចក្រភពអង់គ្លេស បារ៉ែន កាណាដា បារាំង អ៊ីតាលី ហូឡង់ ណ័រវ៉េ សេឆេល និង​អេស្ប៉ាញ ។
តើក្រុមប្រទេសដែលចូលរួមទាំងនេះ នឹងអាចបំបាត់ការធ្វើសកម្មភាពអុកឡុករប​ស់ក្រុម Houthi នៃប្រទេសយេម៉ែនបានដែរឬទេ?

ការបង្កើតកម្លាំងសម្ព័ន្ធសន្តិសុខទាំងនេះ បានធ្វើឡើងបន្ទាប់ពីមាននាវា​ពីរគ្រឿងដទៃទៀត ដែលជាប់ពាក់ព័ន្ធ​នឹង​ប្រទេស​អ៊ីស្រាអែល ត្រូវក្រុម Houthi នៃប្រទេសយេម៉ែន បានធ្វើការ វាយប្រហារនៅពេលដែលកំពុងធ្វើដំណើរលើដែនទឹកសមុទ្ទក្រហមនោះ។ ដែនសមុទ្ទក្រហម គឺជាច្រកឆ្លងកាត់ដែលមាននាវាដឹកទំនិញបានរួមចំណែកក្នុងការដឹកជញ្ជួនតាមច្រកនោះ មានប្រមាណ១២ភាគរយរបស់ពាណិជ្ជកម្មសកលលោក។ ការវាយប្រហាររបស់ក្រុម Houthi ដោយការប្រើដ្រូននិងមីស៊ីលនោះបានធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជួនទំនិញនានា បានខ្លាចរអាមិន ហ៊ានធ្វើដំណើរទៅតាមច្រកនោះទៀតឡើយ ដែលកត្តានេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំង មិនត្រឹមតែកត្តាសន្តិសុខជាអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់នូវច្រកសេដ្ឋកិច្ចសំ ខាន់មួយនៃការដឹកជញ្ជួនរបស់ពិភពលោកទៀតផង។ ក្រុម Houthi នៃប្រទេសយេម៉ែនដែលបាន ប្រកាសសង្គ្រាមជាមួយនឹងអ៊ីស្រាអែល បានបង្ខំឱ្យរដ្ឋាភិបាលក្រុង Tel Aviv ត្រូវបញ្ឈប់ការ វាយប្រហារដាក់លើតំបន់ហ្គាហ្សា ដែលរហូតមកទល់នឹងពេលនេះ បានសម្លាប់មនុស្សប្រ មាណជិត២ម៉ឺននាក់ហើយ។

មន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយថា គោលដៅដំបូងរបស់រដ្ឋបាលលោក Biden គឺប្រមូលផ្តុំមហាអំណាចអន្តរជាតិជាច្រើន ដើម្បីទប់ទល់នឹងក្រុមឧទ្ទាម Houthi នេះ ដែលជា ក្រុមប្រដាប់អាវុធមួយគាំទ្រដោយប្រទេសអ៊ីរ៉ង់។ ក្រុមឧទ្ទាម Houthi គឺជាក្រុមដែលត្រួតត្រាទឹក ដីភាគច្រើននៅក្នុងប្រទេសយេម៉ែន។ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានប្រកាសនូវគំនិតផ្តួចផ្តើមនេះកាលពីថ្ងៃ អង្គារ ដោយមានការដាក់ឈ្មោះថា Operation Prosperity Guardian។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានថ្លែងថាប្រទេសទាំងអស់មានសិទ្ធិធ្វើដំ ណើរដោយសេរីនិងស្របច្បាប់យោងតាមធម្មនុញ្ញអន្តរជាតិ។
លោកបានថ្លែងបន្តថា «ប៉ុន្តែគ្រឹះនៃសិទ្ធិជាសកលនេះ បានរងការគំរាមកំហែងពីការវាយ ប្រហារដែលមិនអាចទទួលបានដាក់មកលើនាវាដឹកជំនួញដោយក្រុមទុច្ចរឹត»។ លោកបានថ្លែងទៀតថា «នៅព្រឹកថ្ងៃទី១៩ធ្នូយើងបានចាប់ផ្តើមបង្កើតក្រុមសម្ព័ន្ធសន្តិសុខ Operation Prosperity Guardian ដែលស្ថិតក្រោមឆ័ត្រកម្លាំងជើងទឹករួមគ្នា និងក្រោមការដឹកនាំកម្លាំងប្រតិបត្តិ១៥៣។

ក្នុងសំណួរមួយដែលចង់ដឹងថាតើក្រុមសន្តិសុខចម្រុះនេះ នឹងជួយឱ្យមានប្រយោជន៍អ្វីខ្លះ ដើម្បីការរារាំងក្រុមឧទ្ទាម Houthi នោះ, មន្ត្រីនាំពាក្យសេតវិមានលោក John Kirby បាននិយាយ កាលពីថ្ងៃអង្គារមកវិញថា «ពេលវេលានឹងប្រាប់»អំពីប្រយោជន៍នៃក្រុមសន្តិសុខចម្រុះនេះ។
សហរដ្ឋអាមេរិក បានព្រមានច្រើនលើកច្រើនសារដាក់លើក្រុមឧទ្ទាម Houthi ដែលតែងបង្កសកម្ម ភាពវាយប្រហារដាក់លើកប៉ាល់ដឹកទំនិញ ប៉ុន្តែការព្រមានរបស់សហរដ្ឋអាមេរិកនោះ មិនត្រូវ បានក្រុមនេះបានយកចិត្តទុកដាក់ឡើយ ដោយពួកគេបាននិយាយថាពួកកេនឹងបញ្ឈប់ការ ធ្វើសកម្មភាពទាំងនេះ នៅពេលដែលសង្គ្រាមរបស់អ៊ីស្រាអែលដាក់លើតំបន់ហ្គាហ្សាត្រូវបានបញ្ចប់។

សង្គ្រាមវាយប្រហាររបស់អ៊ីស្រាអែលក្រោយព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៧តុលាដែលបាន សម្លាប់ពលរដ្ឋប្រមាណ១ពាន់២០០នាក់ និងចាប់ធ្វើជាចំណាប់ខ្មាំងប្រមាណ២៤០នាក់លើទឹក ដីអ៊ីស្រាអែលដោយក្រុមហាម៉ាសនោះមក ត្រូវបានអ៊ីស្រាអែលបានប្រកាសសង្គ្រាមសងសឹក តបមកវិញ។ អ៊ីស្រាអែលបានដាក់ចេញនូវគោលដៅធំចំនួនបីជាមួយនឹងការប្រកាសសង្គ្រាម ក្នុងនោះ ការបំបាត់ហាម៉ាសឱ្យអស់ទាំងស្រុងក្នុងតំបន់ហ្គាហ្សា, ការរំដោះចំណាប់ខ្មាំង និងការធ្វើឱ្យតំបន់ហ្គាហ្សាលែងក្លាយជាតំបន់ដែលបង្កការគំរាមដល់ប្រទេសអ៊ីស្រាអែលថែមទៀត។ បច្ចុប្បន្ន ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាដើម្បីបំបាត់ក្រុមហាម៉ាស នៅមិនទាន់បានសម្រេចនៅឡើយទេ ខណៈដែលចំណាប់ខ្មាំងទើបបានរំដោះបាន១១០នាក់។ ចំណាប់ខ្មាំងខ្លះទៀតត្រូវបានបាត់បង់ជីវិតក្នុងអំពើវាយប្រហារក្នុងតំបន់ហ្គាហ្សា។ ដោយឡែកវេលាថ្មីៗកន្លងមកនេះទៀត, ចំណាប់ខ្មាំងជាតិអ៊ីស្រាអែល៣នាក់ ក៏ទើបត្រូវបាន ស្លាប់ដោយសារការបាញ់ច្រឡំស្មានថា ជាក្រុមហាម៉ាសថែមទៀតនៅពេលដែលពួកគេត្រូវ បានទុកចោលនៅលើកន្លែងមួយក្នុងសមរភូមិប្រយុទ្ធ។

ការធ្វើសង្គ្រាមរបស់អ៊ីស្រាអែលដាក់លើតំបន់ហ្គាហ្សាគិតត្រឹមថ្ងៃទី២០ធ្នូឆ្នាំ២០២៣នេះ គឺមានរយៈ ៧៥ថ្ងៃហើយ គ្រាដែលបណ្តាប្រទេសជាច្រើនលើពិភពលោកបានអំពាវនាវអ៊ីស្រាអែលបញ្ចប់ អំពើវាយប្រហារនេះ ដោយសារតែពលរដ្ឋប៉ាឡេស្ទីនជាច្រើន បានបន្តការបាត់បង់ជីវិតនិងរង របួសយ៉ាងច្រើនកន្លងមកនេះ។ ប្រទេសជាច្រើនក្នុងសម្ព័ន្ធអារ៉ាប់ បានថ្កោលទោសចំពោះអ៊ី ស្រាអែលលើសកម្មភាពវាយប្រហារដោយកម្លាំងថ្មើរជើងផង, កម្លាំងជើងអាកាសផង និងពី កម្លាំងគាំទ្រពីខាងជើងទឹកថែមទៀត។ ការធ្វើសកម្មភាពប្រឆាំងរបស់ក្រុម Houthi ក្នុងសមុទ្ទក្រហម បើទោះបីជាមានការថ្កោលទោសពីបណ្តាប្រទេសមួយចំនួនលើសកលលោកដ៏ដោយ ប្រទេសខ្លះដែលមានសាមានចិត្តគាំទ្រក្រុមហាម៉ាសប៉ាឡេស្ទីនមិនបានយល់ស្របគាំទ្រចំ ពោះគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិកឡើយ។

ទោះជាយ៉ាងណាក៏ដោយ ក្នុងសម្ព័ន្ធភាពសន្តិសុខនេះ មានតែប្រទេសបារ៉ែនមួយក្នុងតំបន់ មជ្ឈិមបូព៌ាដែលបានចូលរួមក្នុងប្រតិបត្តិការ Operation Prosperity Guardian ផ្តួចផ្តើមដោយ សហរដ្ឋអាមេរិកនេះ។ សហរដ្ឋអាមេរិកបានថ្លែងថា ខ្លួនបើកចំហរថែមទៀតចំពោះប្រទេសដែល ចង់ចូលរួមក្នុងសម្ព័ន្ធភាពសន្តិសុខនេះ។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវគេរំពឹងថានឹងអាចជាបេក្ខជនមួយថែម ទៀតដែលគេជឿថានឹងចូលក្នុងសម្ព័ន្ធភាពសន្តិសុខនោះបើទោះបីជាមិនមែនពេលនេះក៏ដោយ។

ចំពោះប្រទេសអារ៉ាប់សាអ៊ូឌីត ក្រុម Houthi គឺជាក្រុមមួយដែលធ្លាប់បានវាយប្រហារ ម្តងម្កាលដាក់មកលើក្រុមហ៊ុនរបស់ប្រទេសអារ៉ាប់សាអ៊ូឌីត និងជាក្រុមដែលរដ្ឋាភិបាលក្រុង Riyadh តែងមើលឃើញថាជាក្រុមដែលគំរាមកំហែងដល់កត្តាសន្តិសុខជាតិថែមទៀត។
ក្រសួងការពារជាតិអាមេរិកបាននិយាយថា ក្រុម Houthi ចាប់តាំងពីខែតុលាមកបានបើកការវាយ ប្រហាររបស់ខ្លួនប្រមាណជាង១០០លើក ហើយសំដៅទៅលើនាវាជំនួញយ៉ាងហោចណាស់ ១០គ្រឿង ។ ក្រុមនេះក៏ធ្លាប់បានរឹបអូសយកកប៉ាល់ Galaxy Leader ដែលជាក្រុមហ៊ុនដឹក ជញ្ជូនរបស់ជប៉ុន ដែលដោតទង់ជាតិប្រទេស Bahamas ។ រហូតមកទល់ពេលនេះ កប៉ាល់ និងនាវិក២៥នាក់របស់នាវានោះ នៅតែបន្តការជាប់ឃុំរបស់ក្រុម Houthi ជាដដែលនោះទេ។

នៅលើសមរភូមិប្រយុទ្ធក្នុងតំបន់ហ្គាហ្សានោះវិញ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ការ វាយប្រហារតាមផ្លូវអាកាស និ​ងកម្លាំងថ្មើរជើងរបស់អ៊ីស្រាអែលនៅតែមានសភាពខ្លាំងក្លាជា ដដែលបើទោះបីជាមានអន្តរាគមន៍របស់ពិភពលោកស្វែងការឈប់បាញ់គ្នាជាបន្តថែមទៀតក៏ដោយ។ សេចក្តីរាយការណ៍របស់ទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ានៅថ្ងៃទី២០ធ្នូបានឱ្យដឹងថា ក្នុងការវាយប្រ ហារ២៤ម៉ោងមកនេះ, អ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនប្រមាណ១០០នាក់ និងបង្ក របួសច្រើនរយនាក់។ អ៊ីស្រាអែលបាននិយាយថាគេបានចូលគ្រប់គ្រងជំរំជនភៀសខ្លួន Jabalia ក្នុងតំបន់ភាគខាងជើងហ្គាហ្សាហើយ និងអះអាងទៀតថាកងកម្លាំងហាម៉ាសក្នុងតំបន់ Jabalia នោះត្រូវកម្ទេចអស់ទាំងស្រុងថែមទៀត។

ការបោះឆ្នោតមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើគម្រោងបញ្ឈប់ការបាញ់ ក្នុងតំបន់ហ្គាហ្សា ត្រូវបានពន្យាពេលនៅថ្ងៃអង្គារទី១៩ធ្នូ។ ការបោះឆ្នោតដដែលនេះ នឹង រំពឹងថានឹងធ្វើឡើងវិញនៅថ្ងៃពុធទី២០ធ្នូនេះ។ គិតចាប់តាំងពីថ្ងៃទី៧តុលាដែលមានការផ្ទុះ សង្គ្រាមនោះមក, សេចក្តីរាយការណ៍បានបង្ហាញថាមានពលរដ្ឋប៉ាឡេស្ទីនស្លាប់ចំនួន១ម៉ឺន៩ ពាន់៦៦៧នាក់ហើយដែលភាគច្រើនគឺជាស្ត្រីនិងកុមារ។ ចំណែកពលរដ្ឋដែលបានភៀសខ្លួន គ្មានទីលំនៅ មានចំនួន១លាន៩សែននាក់ក្នុងចំណោមពលរដ្ឋ២លានបួនសែននាក់រស់នៅ ក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ អ៊ីស្រាអែលបាននិយាយថាចំនួនទាហានរបស់ខ្លួនដែលបានស្លាប់ ក្នុងការធ្វើសង្គ្រាមនេះ មានចំនួនសារុប១៣២នាក់ហើយ។
ដោយឡែកចំនួនមនុស្សស្លាប់ក្នុងព្រឹត្តិការណ៍ថ្ងៃទី៧តុលាលើទឹកដី អ៊ីស្រាអែលដោយសារ ក្រុមហាម៉ាសបានប្រព្រឹត្តនោះ ត្រូវបានគេប្រកាសសាជាថ្មីថាចំនួនអ្នក ស្លាប់មានប្រមាណជិត ១ពាន់១៤០នាក់តែប៉ុណ្ណោះ មិនមែន១ពាន់២០០នាក់ឡើយ។

បច្ចុប្បន្នមានការលើកឡើងជុំវិញការពង្រីកនូវប្រព័ន្ធអង្គការសន្តិសុខថ្មីៗដែលមានលក្ខណៈ ស្រដៀងនឹងអង្គការណាតូ។ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក, អង្គការណាតូបានពង្រឹងកិច្ចសហ ប្រតិបត្តិការរបស់ខ្លួនជាមួយនឹងប្រទេសជាដៃគូក្នុងតំបន់ដូចជាប្រទេសអូស្ត្រាលី, ជប៉ុន, កូរ៉េ ខាងត្បូងនិងប្រទេសនូវ៉ែលហ្សេឡង់ ដែលគេតែងហៅថាអង្គការណាតូថ្មីក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ការបង្កើតអង្គការណាតូថ្មីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវគេនិយាយថាដោយសារតែ ក្តីបារម្ភនឹងឥទ្ធិពលរបស់ប្រទេសចិននិងប្រទេសរុស្ស៊ី គ្រាដែលកូរ៉េខាងជើងកំពុងតែបង្ហាញ សាច់ដុំនៃអាវុធនុយក្លេអ៊ែ័ររបស់ខ្លួនថែមទៀត។
ការទើបបង្កើតសម្ព័ន្ធសន្តិសុខថ្មីក្នុងតំបន់មជ្ឈិមបូព៌ាក្នុងខែធ្នូឆ្នាំ២០២៣នេះ ក៏ត្រូវបានគេសង្ស័យថា វាអាចជាអង្គការណាតូថ្មីមួយទៀតក្នុងតំបន់មជ្ឈិមបូព៌ានោះផងដែរ។ ការបង្កើតសម្ព័ន្ធសន្តិសុខ Operation Prosperity Guardian គឺមានទិសដៅដំបូងរារាំងសកម្មភាពរបស់ ក្រុម Houthi នៅលើដែនសមុទ្រក្រហម។