(កូប៉ិនហាក)៖ នាយករដ្ឋមន្រ្តី លោកស្រី Mette Frederiksen បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ដាណឺម៉ាកបានឈានដល់ កិច្ចព្រមព្រៀងការពារជាតិមួយ ជាមួយសហរដ្ឋអាមេរិក ដែលនឹងអនុញ្ញាតឱ្យកងទ័ពអាមេរិកឈរជើង ឬដំឡើងសព្វាវុធ នៅលើទឹកដី ដាណឺម៉ាក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣។

លោកស្រី Frederiksen បានប្រាប់អ្នកយកព័ត៌មានថា កិច្ចព្រមព្រៀងដែលដាណឺម៉ាក និងសហរដ្ឋអាមេរិក ផ្តើមការចរចាកាលពីខែកុម្ភៈ ឆ្នាំ ២០២២ នឹងត្រូវបានចុះហត្ថលេខាយ៉ាងយូរ នៅក្នុងសប្តាហ៍នេះ ហើយនឹងចូលជាធរមាននៅពេលដែលបទប្បញត្តិសំខាន់ៗ ត្រូវបានអនុម័តប្រហែលជារយៈពេលមួយឆ្នាំ រាប់ចាប់ពីឥលូវនេះទៅ។ លោកស្រី Frederiksen បានបញ្ជាក់យ៉ាងដូច្នេះថា «វាមានន័យថា ទាហាន និងសម្ភារយោធាអាមេរិកអាចឈរជើងជាអចិន្ត្រៃយ៍ នៅលើទឹកដីរបស់ដាណឺម៉ាក»

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំរវាងដាណឺម៉ាក និងសហរដ្ឋអាមេរិក ត្រូវបានប្រកាស បន្ទាប់ពីសហរដ្ឋអាមេរិក ទើបនឹង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយហ្វាំងឡង់ និងស៊ុយអែត នៅក្នុងខែធ្នូនេះ៕

រូបភាពពី Reuters