(ប៉េកាំង)៖ រសៀលថ្ងៃទី១២ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរួមជាមួយលោកស្រី Ngo Thi Man ភរិយារបស់លោកNguyen Phu Trọng អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តវៀតណាម អញ្ជើញទៅទស្សនាសារមន្ទីរស្ត្រីវៀតណាម នៅក្រុងហាណូយ ព្រមទាំងបាននិយាយសំណេះសំណាលជាមួយគ្នាផងដែរ។

ក្រោមការអមដំណើររបស់លោកស្រី Ngo Thi Man លោកស្រី Peng Liyuan បានទស្សានាពិព័រណ៍ទំនៀមទម្លាប់ស្ត្រីវៀតណាម ហើយបានស្តាប់ការណែនាំពីទំនៀមទំលាប់អាពាហ៍ពិពាហ៍ របស់ស្រ្តីវៀតណាម លោកស្រីបានវាយតម្លៃខ្ពស់ចំពោះចរិតដ៏ឆ្នើម របស់ស្រ្តីវៀតណាមដែលឧស្សាហ៍ព្យាយាម អង់អាចក្លាហាន និងមិនចេះនឿយហត់។

លោកស្រី Peng Liyuan លោកស្រី Ngo Thi Man និងតំណាងស្ត្រីដ៏ឆ្នើមរបស់វៀតណាម បាននិយាយសំណេះសំណាល យ៉ាងស្និទ្ធស្នាល លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសចិនប្រកាន់ខ្ជាប់សមភាពយេនឌ័រ យកចិត្តទុកដាក់ខ្ពស់ចំពោះការធានា សិទ្ធិនិងផលប្រយោជន៍គ្រប់ផ្នែករបស់ស្ត្រី រៀតណាមក៏មានបទពិសោធ និងទង្វើដ៏ល្អជាច្រើនក្នុងការជំរុញវឌ្ឍនភាពរបស់ស្ត្រី លើកកម្ពស់ឋានៈរបស់ស្ត្រីនិងធានាសិទ្ធិ និងផលប្រយោជន៍គ្រប់ផ្នែករបស់ស្ត្រីជាដើម ភាគីទាំងពីរអាចបង្កើនការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីជួយស្ត្រីកាន់តែច្រើនកែប្រែវាសនារបស់ខ្លួន ក៏ដូចជាសម្រេចបាននូវតម្លៃនៃជីវិត៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន