(ប៉េកាំង)៖ ថ្ងៃទី១២ ខែធ្នូ ខណៈពេលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទនៅកាសែតប្រជាជន របស់ប្រទេសវៀតណាម ដែលមានចំណងជើងថា «បង្កើតសហគមន៍រួមវាសនារវាងចិននិងវៀតណាម ប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ បើកទំព័រថ្មីនៃការពួតដៃគ្នាឆ្ពោះទៅកាន់ទំនើបកម្ម»

អត្ថបទបានចែងថា ឆ្នាំនេះជាខួបទី១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាម។ មិនថានិម្មាបនកម្មអន្តរជាតិមានបម្រែបម្រួលយ៉ាងណាក្តី ក៏បក្សនិងរដ្ឋទាំងពីរចិននិងវៀតណាម នឹងរួមគ្នាគាំពារសុខសន្តិភាព រួមគ្នាស្វែងរកការអភិវឌ្ឍ និងកិច្ចសហប្រតិបតិ្តការ រួមគ្នាបង្កើតវិបុលភាពនិងភាពរុងរឿង ដើរតាមមាគ៌ាដ៏ភ្លឺស្វាង ដើម្បីរួមគ្នាបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ។

អត្ថបទបានលើកឡើងថា អាស៊ីជាផ្ទះរួមរបស់យើង នៅតំបន់ជុំវិញគឺអ្នកជិតខាងដែលនៅស្ថិតស្ថេរជាមួយគ្នា។ ជានិច្ចកាល បក្សនិងរដ្ឋាភិបាលចិនតែងតែចាត់ទុក ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងរៀតណាម ជាទិសដៅអាទិភាពក្នុងកិច្ចការទូត ជាមួយប្រទេសជិតខាង ចិនរំពឹងទុកយ៉ាងស្មោះត្រង់ថា ប្រទេសយើងទាំងពីរមិនបំភ្លេចគោលបំណងដើម នៃចំណងមិត្តភាពជាប្រពៃណី ចងចាំឧត្តមគតិនិងកាតព្វកិច្ចរួម ចាប់ដៃគ្នាដើរតាមផ្លូវសង្គមនិយម និងជំរុញឥតឈប់ឈរនូវការបង្កើតសហគមន៍រួមវាសនា ប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ។

ខ្ញុំជឿជាក់ថា ប្រទេសទាំងពីរចិននិងរៀតណាម នឹងបង្កើតសហគមន៍រួមវាសនាប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ការនេះនឹងទាក់ទាញប្រទេសកាន់តែច្រើនឱ្យចូលរួមបុព្វហេតុដ៏មហិមា នៃការបង្កើតសហគមន៍រួមវាសនារបស់អាស៊ី និងមនុស្សជាតិ ក្នុងន័យផ្តល់កម្លាំងចលករកាន់តែច្រើនដល់ ការអភិវឌ្ឍដោយឆាប់រហ័ស និងសុខដុមនីយកម្មរបស់អាស៊ី ដើម្បីរួមចំណែកកាន់តែធំសម្រាប់សន្តិភាព​ និងវឌ្ឍនភាពរបស់ពិភពលោក៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា