(ប៉េកាំង)៖ ក្នុងឱកាសដែលលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនជិតនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម ពិធីចាប់ដំណើរការកិច្ចសហប្រតិបត្តិការជុំថ្មី រវាងប្រព័ន្ធសារព័ត៌មានចិននិងវៀតណាម បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាមនៅថ្ងៃទី ១១ ខែធ្នូ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong បានលើកឡើងថា ក្នុងឱកាសឆ្នាំទី ១០ នៃការលើកឡើងគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តរួមសហការ ជាមួយអ្នករួមអាជីពខាងប្រព័ន្ធសារព័ត៌មានរបស់វៀតណាម ដើម្បីធ្វើជាសាក្សីនៃចំណងមិត្តភាពចិន-វៀតណាមនិងជាអ្នកជំរុញការផ្លាស់ប្តូរនៃចិន-វៀតណាម ដើម្បីរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងភាគីទាំងពីរក្នុងគ្រប់វិស័យ ឱ្យមានភាពកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំ ហើយទទួលបានផ្លែផ្កាយ៉ាងច្រើនសន្ធឹក៕

អត្ថបត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន