(ប៉េកាំង)៖ នៅថ្ងៃទី ៤ ខែធ្នូ លោកប្រធានរដ្ឋចិន Xi Jinping បានផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើវេទិកាអន្តរជាតិ Congdu ឆ្នាំ២០២៣ ។

លោក Xi Jinping បានបញ្ជាក់ថា ចាប់តាំងពីការបង្កើតវេទិកាអន្តរជាតិ Congdu កន្លងមក បានប្រមូលផ្តុំអ្នកជំនាញនិងបញ្ញវន្តជាច្រើននាក់ លើពិភពលោក ដើម្បីធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាជាច្រើន ដែលជះឥទ្ធពលដល់សន្តិភាពនិងស្ថិរភាពពិភពលោក ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ការផ្លាស់ប្តូរនិងរៀនសូត្រពីវប្បធម៌ ទៅវិញទៅមកជាដើម ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការបង្កើនការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

លោក Xi Jinping បានសង្ឃឹមថា ភ្ញៀវកិត្តិយសទាំងអស់អាចបំផុសគំនិតនិងបញ្ចេញមតិយោបល់ ដើម្បីលើកទឹកចិត្តដល់ការអនុវត្ត ពហុភាគីនិយមពិត និងរួមចំណែកក្នុងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ សូមបញ្ជាក់ថា វេទិកាអន្តរជាតិ Congdu ឆ្នាំ ២០២៣ បានបើកធ្វើនៅទីក្រុងក្វាងចូវ ខេត្តក្វាងទុងប្រទេសចិននាថ្ងៃដដែល ក្រោមប្រធានបទពហុភាគីនិយម៖ ការផ្លាស់ប្តូរកាន់តែច្រើន បរិយាប័ន្នកាន់តែច្រើន និងកិច្ចសហប្រតិបត្តិការកាន់តែច្រើន៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន