(អ៉ីសា្លម៉ាបាដ)៖ ប្រភពពីមន្ទីរពេទ្យ និងក្រុមមន្រ្តីជួយសង្រ្គាះ បានឲ្យដឹងថាកុមារ ៤នាក់ដែលមានអាយុចន្លោះពី ៧ឆ្នាំទៅ ១០ឆ្នាំ និងមនុស្សពេញវ័យម្នាក់ បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះមួយ នៅឯទីក្រុង Peshawar ភាគពាយព្យនៃប្រទេសប៉ាគីស្ថាន នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យសេវាជួយសង្រ្គោះ លោក Bilal Ahmad Faizi បាននិយាយថា គ្រាប់បែកច្នៃមួយគ្រាប់បានផ្ទុះនៅលើផ្លូវដ៏មមាមួយញឹក ក្នុងទីក្រុង Peshawar នៅម៉ោង៩៖១០នាទីព្រឹកថ្ងៃអង្គារនេះ បណ្តាលឲ្យមនុស្ស ៥នាក់រងរបួសដោយក្នុងនោះមានកុមារ ៤នាក់។ លោក Mohammad Asim អ្នកនាំពាក្យរបស់មន្ទីរពេទ្យ Lady Reading ក្នុងទីក្រុង Peshawar ក៏បានឲ្យដឹងផងដែរថា កុមារ ២នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មេប៉ូលិសក្រុង Peshawar លោក Mohammad Ashfaq Anwar បាន Reuters ថា មិនមានសញ្ញាណាមួយថា កុមាររៀននៅសាលាគឺជាគោលដៅនៃការវាយប្រហារនេះឡើយ។ ភ្លាមៗក៏នៅមិនទាន់មាន ក្រុមឬបុគ្គលណាមួយ ចេញមុខទទួលខុសត្រូវ ចំពោះហេតុការណ៍នេះដែរ។

គួរបញ្ជាក់ថា ទីក្រុង Peshawar ស្ថិតនៅជាប់នឹងស្រុករបស់ក្រុមកុលសម្ព័ន្ធក្នុងប្រទេសប៉ាគីស្ថាន មានព្រំដែនជាប់ប្រទេសអាហ្វហ្គានីស្ថាន ដែលគ្រប់គ្រងដោយក្រុមតាលីបង់ ត្រូវបានក្រុមសកម្មប្រយុទ្ធកំណត់គោលដៅ ជារឿយៗ។ កាលពីឆ្នាំ ២០១៤ ក្រុមសកម្មប្រយុទ្ធប៉ាគីស្ថាន ៦នាក់ បានវាយប្រហារលើសាលារៀនគ្រប់គ្រងដោយកងទ័ព និងបានសម្លាប់មនុស្ស ១៥៣នាក់ ភាគច្រើនជាសិស្ស៕

រូបភាពពី Reuters