(ប៉េកាំង)៖ ថ្ងៃទី១ ខែធ្នូ ពិធីបើកវេទិកាអ្នកវិទ្យាសាស្ត្រ Tengchong ឆ្នាំ ២០២៣ បានបើកធ្វើនៅក្រុង Tengchong ខេត្ត Yunnan។

វេទិកាអ្នកវិទ្យាសាស្ត្រ Tengchong ឆ្នាំ ២០២៣ ក្រោមប្រធានបទ "វិទ្យាសាស្ត្រ· ការអភិវឌ្ឍបៃតង" បានបើកធ្វើនៅក្រុង Tengchong ខេត្តយូនណានចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ វេទិកាលើកនេះបានអញ្ជើញអ្នកវិទ្យាសាស្ត្រជាតិ និងអន្តរជាតិកំពូល សមាជិកបណ្ឌិត្យសភា នសាកលវិទ្យាធីការ អ្នកវិទ្យាសាស្ត្រវ័យក្មេង សហគ្រិននិងតំណាងវិស័យហិរញ្ញវត្ថុ ដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់ យ៉ាងទូលំទូលាយដោយផ្តោតសំខាន់លើ ការច្នៃប្រឌិតខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអប់រំខាងសាលាឧត្តមសិក្សា ការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាដើម ព្រមនឹងបើកធ្វើសកម្មភាពមួយចំនួន ពាក់ពន្ធ័នឹងវិស័យសុខាភិបាល ឧស្សាហកម្មពិសេស ហិរញ្ញវត្ថុនិងវិទ្យាសាស្ត្រនិងបច្ចេកទេស កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទ្វេភាគីអន្តរជាតិជាដើម ។ ពិធីនេះក៏បានផ្តល់ពានរង្វាន់វិទ្យាសាស្ត្រ Tengchong លើកដំបូងផងដែរ។

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន