(ប៉េកាំង)៖ ថ្ងៃទី៣ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារជូនពរ ចំពោះវេទិកា Liangzhu លើកដំបូងដោយលើកឡើងថា ទីសំណល់ Liangzhu ជាសាក្ខីភាពនៃប្រវត្តិសាស្រ្តអរិយធម៌ ៥ ពាន់ឆ្នាំរបស់ប្រជាជាតិចិន ហើយក៏ជារតនវត្ថុនៃអរិយធម៌ពិភពលោកផងដែរ។

ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិដ៏យូរលង់ អរិយធម៌ចិនបានបង្កើតសមិទ្ធផលអរិយធម៌ មួយហើយមួយទៀតតាមរយៈការច្នៃប្រឌិតថ្មី និងការបង្កើតថ្មីដ៏មានលក្ខណៈពិសេសរបស់ខ្លួន និងការប្រកាន់ខ្ជាប់ដែលបន្តវេនពី មួយជំនាន់ទៅមួយជំនាន់។ អរិយធម៌ចិន មានភាពបើកទូលាយនិងបរិយាបន្ន ស្រូបយកវប្បធម៌ផ្សេងៗ បានអភិវឌ្ឍនិងមានខ្លឹមសារកាន់តែសម្បូរបែបជាបន្តបន្ទាប់ រយៈពេលកាន់តែយូរកាន់តែមានភាពរឹងមាំ។ លើសពីនេះទៅទៀត អរិយធម៌ចិនបានស្រូបយកខ្លឹមសារសំខាន់ នៃអរិយម៌ផ្សេងៗគ្នាជុំវិញពិភពលោក ដែលបានបន្ថែមខ្លឹមសារដល់អរិយធម៌ពិភពលោកយ៉ាងខ្លាំង។

លោក Xi Jinping បានគូសបញ្ជាក់ថា ការគោរពគ្នា រួមសុខរួមទុក្ខនិងរួមរស់ដោយចុះសម្រុងគ្នាជាផ្លូវដ៏ត្រឹមត្រូវ សម្រាប់ការអភិវឌ្ឍអរិយធម៌មនុស្សជាតិ។ សង្ឃឹមថាគ្រាប់ភាគីអាចប្រើប្រើសវេទិកា Liangzhu យ៉ាងពេញលេញ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសន្ទនាខាងអរិយធម៌ជាមួយប្រទេស ដែលរួមគ្នាកសាង ”ខ្សែក្រវាត់និងផ្លូវ” អនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើម អរិយធម៌សកល បង្កើនការផ្លាស់ប្តូរនិងរៀនសូត្រគ្នាខាងអរិយធម៌ ផ្សព្វផ្សាយទស្សនៈអរិយធម៌ ដែលមានសមភាព រៀនសូត្រពីគ្នា ធ្វើកិច្ចសន្ទនា និងបរិយាបន្ន ជំរុញឱ្យអរិយធម៌ផ្សេងៗ រួមរស់ដោយចុះសម្រុងគ្នា និងជួយដល់គ្នាទៅវិញទៅមក ដើម្បីទទួលបានសមិទ្ធផលរៀងៗខ្លួន ក៏ដូចជាជំរុញឱ្យប្រជាជននៃប្រទេសនានា រាប់អានគ្នានិងរួមរស់ដោយសុខដុមរមនា៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន