(ប៉េកាំង)៖ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ស្ថានទូតអាហ្ស់ទីនប្រចាំប្រទេសចិន បានរៀបចំធ្វើសកម្មភាពផ្លាស់ប្តូរ សមទ្ធិផលកិច្ចសហប្រតិបត្តិការមនុស្សធម៌ចិន-អាហ្សង់ទីន។ ឆ្លៀតឱកាសនេះ រដ្ឋាភិបាលអាហ្សង់ទីនបានប្រគល់ «រង្វាន់សមិទ្ធផលលេចធ្លោ នៃកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរមនុស្សធម៌អន្តរជាតិ» ជូនចំពោះលោក Shen Haixiong អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ ឯកអគ្គរដ្ឋទូតអាហ្សង់ទីនប្រចាំនៅចិនបានតំណាងលោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីន ប្រគល់រង្វាន់។

លោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីនបានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋចិន Xi Jinping ប្រជាជនចិនបានគៀកស្មាជាមួយប្រជាជនអាហ្សង់ទីនជានិច្ច ហើយបានជួយដល់ប្រជាជនអាហ្សង់ទីន នៅពេលអាហ្សង់ទីនជួបនឹងលំបាក យើងបន្តពង្រឹងចំណងមិត្តភាពអាហ្សង់ទីន-ចិនឱ្យកាន់តែស៊ីជម្រៅ ភាគីអាហ្សង់ទីនសូមវាយតម្លៃខ្ពស់ចំពោះការនេះ។ ក្នុងបញ្ហាគាំពារអធិបតេយ្យភាពទឹកដី អាហ្សង់ទីនឈរនៅជាមួយចិន នឹងបន្តជំរុញពហុពលនៃពិភពលោក និងពហុភាពនៃប្រព័ន្ធរូបិយប័ណ្ណអន្តរជាតិ ពួតដៃគ្នាទប់ទល់នឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។

លោក Shen Haixiong បានថ្លែងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានសំខាន់ធុនថ្មី ដែលនាំមុខអន្តរជាតិ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បាននិងកំពុងខិតខំអនុវត្តគំនិតផ្តួចផ្តើមសកលទាំងបី ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ហើយនឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែងរួមវិភាគទាន ក្នុងការជំរុញទំនាក់ទំនងចិននិងអាហ្សង់ទីនវិវឌ្ឍទៅមុខ ក្នុងយុគសម័យថ្មី!

សូមបញ្ជាក់ថា ក្រោមការអនុញ្ញាតិរបស់ប្រធានាធិបតីអាហ្សង់ទីន ស្ថានទូតអាហ្សង់ទីនប្រចាំប្រទេសចិន បានធ្វើពិធីប្រគល់រង្វាន់នេះ ។ នេះជាលើកចុងក្រោយដែលរដ្ឋាភិបាលអាហ្សង់ទីនអាណត្តបច្ចុប្បន្ន ប្រគល់ពានរង្វាន់ថ្នាក់ជាតិជូនចំពោះឥស្សរជនបរទេស គឺលោកអគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន