(ប៉េកាំង)៖ ពេលផ្តល់បទសម្ភាសន៍ពិសេសនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន លោកបណ្ឌិត Huang Renwei អនុប្រធានពិសេសនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រនវានុវត្ត និងការរីកចម្រើនជាតិចិនបានលើកឡើងថា លោកHenry Kissingerអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក តំណាងដល់យុគសម័យមួយ ប៉ុន្តែការលាចាកលោករបស់លោកមិនបានបញ្ចប់ សម័យណាមួយនោះទេ ផ្ទុយទៅវិញគឺលើកទឹកចិត្តដល់ទំនាក់ទំនងអន្តរជាតិ ឱ្យបើកយុគសម័យថ្មី។

កិច្ចប្រជុំអន្តរជាតិស្តីពីយល់ដឹងអំពីប្រទេសចិនឆ្នាំ២០២៣ បានធ្វើឡើងនៅក្រុងក្វាំងចូវពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ លោក Huang Renwei បានប្រាប់ថា លោក Henry Kissinger បានតាមដានយកចិត្តទុកដាក់លើស្ថិរភាពយុទ្ធសាស្ត្រ នៃពិភពលោកជានិច្ច ហើយរំពឹងថាពិភពលោកមានកម្លាំងដឹកនាំដ៏និម្មាបនកម្មធំ និងចក្ខុវិស័យធំទូលាយ។ លោកធ្លាប់បំពេញទស្សនកិច្ច នៅចិនជាង១០០លើក ហើយថាការធ្វើទស្សនកិច្ចនៅចិន ជារៀងរាល់លើកសុទ្ធតែទទួលបានលទ្ធផលថ្មី។ ការលាចាកលោករបស់លោក Kissinger នឹងលើកទឹកចិត្តដល់ទំនាក់ទំនងអន្តរជាតិ ឱ្យបើកយុគសម័យថ្មី។ តាមរយៈការបើកទ្វា ធ្វើការសន្ទនា យើងតែងអាចរកឃើញច្រកចេញ នៃការពុះពារលំបាកបានជាមិនខាន។ ជឿជាក់ថា ប្រឈមមុខនឹងពេលអនាគត មជ្ឈដ្ឋានយុទ្ធសាស្ត្រអន្តរជាតិអាចបង្ហាញ និងបង្កើតសមិទ្ធផលកាន់តែធំ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន