(ប៉េកាំង)៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហៀងហៃ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាល អំពីការជំរុញការអភិវឌ្ឍរួមនៅតំបន់ដីសន្តទន្លេយ៉ងសេ ឱ្យកាន់តែស៊ីជម្រៅ។

លោកបានគូសបញ្ជាក់ថា ត្រូវផ្តោតលើការអភិវឌ្ឍសមហរណកម្មនិងប្រកបដោយគុណភាពខ្ពស់ ធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ បើកទូលាយក្នុងកម្រិតខ្ពស់ ចាត់ចែងរួមទាំងការធ្វើនុវានុវត្តបច្ចេកវិទ្យានិងឧស្សាហកម្ម រៀបចំដឹកនាំសហគ្រាសឈានមុខគេ ហើយបញ្ចេញលក្ខណៈពិសេសរៀងៗគ្នា តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងយន្តការ អភិរក្សអេកូឡូស៊ីនិងអភិវឌ្ឍសេដ្ឋកិច្ច ។ធ្វើជាគំរូមុនគេនៃការកសាងតំបន់វិបុលភាពរួម ខិតខំស្វែងរកមាគ៌ាកសាងអរិយធម៌ទំនើបនៃប្រជាជាតិចិន ដើម្បីជំរុញឱ្យការអភិវឌ្ឍរួមនៃតំបន់ដីសន្តទន្លេយ៉ងសេ មានលទ្ធផលជាផ្លែផ្លាថ្មី ដើម្បីដើរតួនាទីគំរូនិងនាំមុខ ក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន។

លោក Li Qiang សមាជិកអចន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជានាយករដ្ឋមន្ត្រីចិន និងលោក Cai Qi សមាជិកអចន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនិស្តចិន បានចូលរួមកិច្ចប្រជុំ។ សូមបញ្ជាក់ថា លោក Xi Jinping បានបើកធ្វើកិច្ចប្រជុំសំណេះសំណាលនេះ ជាពិសេសក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅក្រុងហៀងហៃ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន