(ប៉េកាំង)៖ ការិយាល័យនយោបាយនៃមជ្ឈិមបក្សកុម្មុយនីស្តចិន បើកធ្វើកិច្ចប្រជុំក្រោមអធិបតីភាពលោកXi Jinpingប្រធានរដ្ឋចិនដើម្បីពិគ្រោះពិភាក្សាអំពី «មតិយោបល់ស្តីពីគោលនយោបាយនិងវិធានការមួយចំនួន ដើម្បីជំរុញថែមមួយកម្រិតទៀ តនូវការអភិវឌ្ឍតំបន់ខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ងសេ ដោយគុណភាពខ្ពស់» និង «លក្ខន្តិកៈការងារការទូតដែលដឹកនាំ ដោយបក្សកុម្មុយនីស្តចិន»។

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីពិគ្រោះពិភាក្សាអំពី «មតិយោបល់ស្តីពីគោលនយោបាយ និងវិធានការមួយចំនួនដើម្បីជំរុញថែមមួយកម្រិតទៀត នូវការអភិវឌ្ឍតំបន់ខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ងសេដោយគុណភាពខ្ពស់»និង«លក្ខន្តិកៈការងារការទូតដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន»។

កិច្ចប្រជុំបានលើកឡើងថា យុទ្ធសាស្ត្រអភិឌ្ឍតំបន់ខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ងសេគឺគោលនយោបាយនិងយុទ្ធសាស្ត្រដ៏សំខាន់ របស់មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាមេដឹកនាំស្នួល។តាំងពីអនុវត្តយុទ្ធសាស្រ្តនេះមក គំនិតយល់ដឹងបរិស្ថានអេកូឡូស៊ី បែបផែនអភិវឌ្ឍន៍ការរួមបញ្ចូលគ្នានូវ តំបន់និងការកែទម្រង់និងបើកចំហជាដើម បានមានការប្រែប្រួលយ៉ាងខ្លាំងគុណភាពអភិវឌ្ឍន៍ ត្រូវបានលើកកម្ពស់ជាបណ្តើរៗនិងមាននិន្នាការអភិវឌ្ឍន៍កាន់តែល្អប្រសើរ។

កិច្ចប្រជុំបានលើកឡើងថា «លក្ខន្តិកៈការងារការទូតដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន»បានកំណត់នូវលក្ខខណ្ឌចំពោះការងារការទូត ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិនដែលបានរៀបចំចាត់ចែង នូវគំនិតនិងទស្សនៈប្រព័ន្ធនិងរបបនយោ
បាយព្រមទាំងប្រែក្លាយការអនុវត្តជាក់ស្តែង ដោយជោគជ័យទៅជាសមិទ្ធផលជាក់ ស្តែងដែលមានអត្ថន័យសំខាន់ក្នុងការធានា ដល់គោលនយោបាយនិងគោល ដៅធំនិងការរៀបចំចាត់ចែងជាយុទ្ធសាស្រ្តរបស់មជ្ឈិមបក្ស ឱ្យទទួលបានការអនុវត្តយ៉ាងប្រាកដប្រជា៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន