(ប៉េកាំង)៖ ថ្ងៃទី២៨ ខែវិច្ឆិកា វេទិកាមិត្តភាពនិងសន្តិភាពស្តីពីខ្លាឃ្មុំផេនដា Basi ឆ្នាំ២០២៣ដែលសហការរៀបចំដោយ សមាគមទំនាក់ទំនង មិត្តភាពអន្តរជាតិចិននិងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅក្រុង Dujiangyan ខេត្ត Sichuan។ លោក Cheng Guoping អនុប្រធានសមាគមទំនាក់ទំនងមិត្តភាពអន្តរជាតិចិននិងលោកស្រី Xing Boអគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន អញ្ជើញចូលរួមវេទិកានិងថ្លែងសុន្ទរកថា។

វេទិកាលើកនេះធ្វើឡើងក្រោមប្រធានបទ “ការប្រាស្រ័យទាក់ទងដោយមេត្រីភាព ចែករំលែកសន្តិភាព” ឥស្សរជនមិត្តភាពដែលមកពីសហរដ្ឋអាមេរិក និងអ៊ីតាលីជាដើម អ្នកទទួលខុសត្រូវនៃស្ថាប័នខេត្តSichuan ដូចជានាយករដ្ឋានបរិស្ថានអេកូឡូស៊ីជាដើម អ្នកជំនាញបញ្ញវន្តនិងតំណាង នៃអង្គការពាក់ព័ន្ធចំនួន២០០នាក់ បានចូលរួមវេទិកានេះ។
លោកស្រី Xing Bo បានលើកឡើងថា នាពេលថ្មីៗនេះ ពេលបំពេញទស្សនកិច្ចនៅក្រុង San Francisco សហរដ្ឋអាមេរិក លោក Xi Jinping ប្រធានរដ្ឋចិនបានចង្អុលបង្ហាញជាពិសេសថា “ខ្លាឃ្មុំផេនដាគឺជាអ្នកនាំសារមិត្តភាព រវាងប្រជាជនចិននិងអាមេរិក”។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងបន្តប្រើយ៉ាងវិជ្ជមាននូវឧត្តមភាពរបស់ខ្លួន ក្នុងការផ្សព្វផ្សាយដោយរួមបញ្ចូលគ្នា ហើយខិតខំក្លាយទៅជាអ្នកប្រាប់រឿងរ៉ាវអំពីខ្លាឃ្មុំផេនដា អ្នកកត់ត្រាអំពីការអភិរក្សខ្លាឃ្មុំផេនដា និងអ្នកផ្សព្វផ្សាយអំពីវប្បធម៌ខ្លាឃ្មុំផេនដា។អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តរួមចំណែកយ៉ាងសកម្ម សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកអភិរក្សខ្លាឃ្មុំផេនដា បង្កើនថែមមួយកម្រិតទៀតនូវការផ្លាស់ប្តូរ និងសហប្រតិបត្តិការជាមួយអង្គការពាក់ព័ន្ធ ដើម្បីរួមគ្នាបង្កើតសម្ព័ន្ធផ្សព្វផ្សាយអន្តរជាតិ អំពីខ្លាឃ្មុំផេនដាដែលរួមបញ្ចូលនូវការអភិរក្ស ផ្សព្វផ្សាយចំណេះដឹង ការផលិតខ្លឹមសារ ការផ្សេព្វផ្សាយវប្បធម៌និងកិច្ចសហប្រតិបត្តិការ ម៉ាកយីហោច្នៃប្រឌិតថ្មីផ្នែកវប្បធម៌៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន