(ប៉េកាំង)៖ ថ្ងៃទី២៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានរួមជាមួយលោក Park Jin រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងលោកស្រី Kawakami Youko រដ្ឋមន្ត្រីការបរទេសជប៉ុនចូលរួមកិច្ចប្រជុំថ្នា ក់រដ្ឋមន្រ្តីការបរទេសចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី១០ ដែលបើកធ្វើនៅក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង។

ថ្លែងក្នុងកិច្ចប្រជុំ លោក Wang Yi បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុននិងកូរ៉េខាងត្បូងបានក្លាយទៅជាក្របខ័ណ្ឌ សហប្រតិបត្តិការពហុភាគីដែលមានកម្រិតយន្តការភាវូបនីយកម្មខ្ពស់បំផុត គ្របដណ្តប់វិស័យធំទូលាយបំផុតនិងមានខ្លឹមសារសម្បូរ បែបបំផុតក្នុងតំបន់អាស៊ីប៉ូព៌ា ដែលបានបម្រើយ៉ាងប្រាកដប្រជាជន ចំពោះការអភិវឌ្ឍនៃប្រទេសទាំងបី និងផ្តល់សុភមង្គលដល់ប្រជាជនក្នុងតំបន់។ ប្រឈមមុខនឹងការវិវត្តន៍ទកាន់តែលឿន នៃនិម្មាបនកម្មក្នុងរយៈពេលមួយរយឆ្នាំ និងការស្តារសេដ្ឋកិច្ចសកលឡើងវិញមានភាពយឺតរ៉ាវ ចិន ជប៉ុននិងកូរ៉េខាងត្បូងគួរតែប្រកាន់ ឥរិយាបថកាន់ខិតខំប្រឹងប្រែង ដើម្បីដើរតួនាទីយ៉ាងសកម្មសម្រាប់ការជំរុញការអភិវឌ្ឍ ក្នុងតំបន់និងទូទាំងពិភពលោក។

ភាគីចិននឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ ដែលរាប់អានជាមួយប្រទេសជិតខាង និងយកប្រទេសជិតខាងជាដៃគូ ធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយកូរ៉េខាងត្បូងនិងជប៉ុន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ឱ្យវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវ ក៏ដូចជារក្សាការអភិវឌ្ឍជានិរន្តរភាព ដែលប្រកបដោយភាពល្អបរិសុទ្ធនិងស្ថិរភាព ក្នុងន័យរួមចំណែកថ្មីសម្រាប់សន្តិភាព និងវិបុលភាព ក្នុងតំបន់និងពិភពលោក។

លោកPark Jin និងលោកស្រី Kawakami Youko បានវាយតម្លៃយ៉ាងសកម្មចំពោះការវិវឌ្ឍនៃកិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុននិងកូរ៉េខាងត្បូង ដោយសម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី គឺប្រកបដោយសារសំខាន់និងសក្តានុពលយ៉ាងធំធេង។ ប្រឈមមុខនឹងស្ថានការណ៍ថ្មី ប្រទេសទាំងបីគួរតែរំលឹកឡើងវិញនូវបំណងដើម នៃកិច្ចសហប្រតិបត្តិការ បង្កើនការផ្លាស់ប្តូរមតិយោបល់ និងការប្រាស្រ័យទាក់ទង ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវសមិទ្ធផលជាក់ស្តែងកាន់តែច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងបី៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន