(មូស្គូ)៖ អ្នកនាំពាក្យរបស់តុលាការ បាននិយាយនៅថ្ងៃអង្គារនេះថា តុលាការរុស្ស៉ីសម្រេចពន្យារពេលឃុំខ្លួនបណ្តោះអាសន្នទៅលើអ្នកយកព័ត៌មានមួយរូបរបស់កាសែត Wall Street Journal គឺលោក Evan Gershkovich រយៈពេលពីរខែទៀតរហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
តុលាការស្រុក Lefortovo របស់ទីក្រុងមូស្គូ បានបញ្ជាក់ថា «តុលាការនឹងបន្តការឃុំខ្លួនលោក Gershkovich ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម តាមមាត្រា ២៧៦នៃក្រមព្រហ្មទណ្ឌនៃសហព័ន្ធរុស្ស៉ី ឲ្យដល់រយៈពេល ១០ខែ ពោលគឺរហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤»។
គួរបញ្ជាក់ថា លោក Gershkovich ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែមីនា នៅតំបន់ Urals នៃទីក្រុង Yekaterinburg របស់រុស្ស៉ី ក្រោមការចោទប្រកាន់ពីបទចារកម្មដែលត្រូវជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ខណៈលោក Gershkovich បានបដិសេធការនូវការចោទប្រកាន់នេះ៕