(ប៉េកាំង)៖ អ្នកសារព័ត៌មានបានដំណឹងពីការិយាល័យព័ត៌មាន នៃមន្ទីរសន្តិសុខសាធារណៈនៃខេត្ត Yunnan ឱ្យដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២១ខែវិចិ្ឆកា ទន្ទឹមនឹងនាវាលេខ ៥៣១០២ និងនាវាលេខ ៥៣១០៧ របស់ភាគីចិនបរចេញពីកំពង់ផែ Guanlei នៃមណ្ឌលស្វយ័តជនជាតិ Dai Xishuangbanna នៃខេត្ត Yunnan សកម្មភាពយាមល្បាតនិងអនុវត្តច្បាប់ចម្រុះតាមដងទន្លេមេគង្គ រវាងចិន ឡាវ មីយ៉ាន់ម៉ានិងថៃលើកទី១៣៥ បានចាប់ដំណើរការជាផ្លូវការ។

ក្នុងសកម្មភាពលើកនេះ ស្ថាប័នអនុវត្តច្បាប់របស់ប្រទេសទាំងបួន ចិន ឡាវ មីយ៉ាន់ម៉ានិងថៃបានចាត់បញ្ជូននាវាអនុវត្តច្បាប់សរុប៧គ្រឿង ដោយចែកគ្នាធ្វើការយាមល្បាតតាមផ្នែកនីមួយៗ និងរួមគ្នាយាមល្បាតនិងអនុវត្តច្បាប់តាមដងទន្លេទាំងមូល៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន