(ប៉េកាំង)៖ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ពិធីសំណេះសំណាលរវាងប្រព័ន្ធសារព័ត៌មានចិននិងឡាវអំពី "ខ្សែក្រវាត់និងផ្លូវ" ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងក្រសួងព័ត៌មាន វប្បធម៌និងទេសចរណ៍នៃប្រទេសឡាវ បានប្រារព្ធធ្វើឡើងនៅទីក្រុងវៀងចន្ទន៍ រដ្ឋធានីប្រទេសឡាវ។ លោក Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងលោក Phosy Keomanivong អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍នៃប្រទេសឡាវបានអញ្ជើញចូលរួម ពិធីសំណេះសំណាលព្រមនិងថ្លែងសុន្ទរកថា។

លោក Hu Jinjun បានលើកឡើងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយរួម សហការជាមួយអ្នករួមអាជីព ខាងប្រព័ន្ធសារព័ត៌មានរបស់ឡាវដើម្បីបំពេញបន្ថែមកម្លាំងចលករដល់ការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ក៏ដូចជារួមចំណែកថ្មីក្នុងការធ្វើឱ្យស៊ីជម្រៅ នូវទំនាក់ទំនងរវាងចិននិងឡាវដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ៕