(មូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA បានរាយការណ៍នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះថារុស្ស៉ីបានដាក់ពង្រាយមីស៊ីលបាលិស្ទីគអន្តរទ្វីប Yars នៅឯ មូលដ្ឋានទ័ព Kozelsk នៃតំបន់ Kaluga ស្ថិតភាគនិរតីទីក្រុងមូស្គូ។

ដោយផ្អែកលើព័ត៌មានបានពីក្រសួងការពារជាតិរុស្ស៉ី ទីភ្នាក់ងារសារព័ត៌មាន RIA បានឱ្យដឹងទៀតថាមូលដ្ឋានទ័ព Kozelsk គឺជាមូលដ្ឋានមីស៊ីលបាញ់ពី ក្រោមដីមួយនៅក្នុងចំណោមមូលដ្ឋាននៃកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៉ី ហើយមូលដ្ឋាននេះក៏នឹងចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពមូលដ្ឋានសម្រាប់បាញ់ មីស៊ីល Yars ចេញពីក្រោមដីផងដែរ។

គួរបញ្ជាក់ថា មីស៊ីលបាលិស្ទីគអន្តរទ្វីប Yars ដែលអភិវឌ្ឍឡើងក្នុងទសវត្សរ៍ឆ្នាំ២០០០ និងមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់ ត្រូវបានរុស្ស៉ីចាត់ទុកថាជាប្រភេទអាវុធស៊េរីថ្មីចុងក្រោយមួយរបស់ខ្លួន ដែលមានសមត្ថភាពបាញ់ទម្លុះខែលការពារប្រឆាំងមីស៊ីលរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធរបស់វ៉ាស៊ីនតោន៕

រូបភាព Reuters