(ប៉ាឡេស្ទីន)៖ សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីន បានឈានចូលដល់ថ្ងៃទី៤៤ហើយ គិតត្រឹម ថ្ងៃចន្ទទី២០វិច្ឆិកាឆ្នាំ២០២៣។ សង្គ្រាមតាមកម្ទេចក្រុមហាម៉ាសបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ប្រមាណ១ម៉ឺន៣ពាន់នាក់ហើយ ក្នុងនោះរួមមានកុមារប្រមាណ៥ពាន់៥០០នាក់ក្នុងតំបន់ Gaza Strip ។ កងកម្លាំងអ៊ីស្រាអែល បានថ្លែងថាគេបានបន្តរកឃើញទីតាំងក្រោមដីរបស់ក្រុម ហាម៉ាសមួយចំនួនថែមទៀត ក្នុងតំបន់ភាគខាងជើងហ្គាហ្សា។
កងទ័ពអ៊ីស្រាអែលអះអាងថា គេបានរកឃើញផ្លូវរូងក្រោមដីមួយនៅក្រោមមន្ទីរពេទ្យ al-Shifaក្រោយការឡោមព័ទ្ធជាច្រើនថ្ងៃក្នុងតំបន់ភាគខាងជើងហ្គាហ្សានោះមក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយប្រកាសនៅថ្ងៃអាទិត្យកន្លងមកនេះ អ៊ីស្រាអែល បាននិយាយ ថា ផ្លូវសម្ងាត់ដែលរកឃើញនោះ គឺរូងក្រោមដីប្រវែង ៥៥ម៉ែត្រ និងជម្រៅ១០ម៉ែត្រដែលស្ថិត នៅពីខាងក្រោមមន្ទីរពេទ្យដ៏ធំបង្អស់នោះតែម្តង។
អ្នកនាំពាក្យយោធាអ៊ីស្រាអេល លោក Daniel Hagari បានថ្លែងថា «កងកម្លាំងបានបន្តអនុវត្ត កិច្ចខិតខំប្រឹងប្រែងសំខាន់ៗ ចំនួនបួន៖ ទីមួយគឺការកំណត់ទីតាំងនិងស្វែងរកការទទួលបាន ព័ត៌មានអំពីចំណាប់ខ្មាំង ដែលជាអាទិភាពខ្ពស់បំផុត។ ទី២ គឺកំណត់ទីតាំងអាវុធ និងបន្ទប់ បញ្ជាការប្រយុទ្ធនិងការ គ្រប់គ្រង។ ទី៣ គឺការស្វែងរកភេរវករដែលស្ថិតនៅក្នុងតំបន់ នៃមន្ទីរពេទ្យ និងទី៤ គឺជាការខិតខំប្រឹងប្រែងប្រកបដោយអត្ថន័យ ដើម្បីលាតត្រដាងនូវរូងក្រោមដីរបស់មន្ទីរពេទ្យ និងបំផ្លាញ រូងក្រោមដីទាំងនោះចោល»។ លោកបាននិយាយបន្តថាឥ ឡូវនេះកងកម្លាំងពិសេសកំពុងប្រតិ បត្តិការនៅក្នុងរូងក្រោមដី ដែលបានរកឃើញនៅក្នុងមន្ទីរពេទ្យ Al-shifa ហើយលោកថាគេ នឹងយកចេញសម្ភារៈពី ទីនោះនៅក្នុងពេលកំណត់ណាមួយដោយជាក់លាក់។
កងកម្លាំងអ៊ីស្រាអែលបានផ្សព្វផ្សាយវីដេអូនៃរូបភាពរូបក្រោមដីនេះនៅលើបណ្តាញសង្គមTelegram ផ្លូវការរបស់ខ្លួន ជាមួយនឹងការបង្ហាញទាហានម្នាក់ដែលបានចូលទៅក្នុងរូងក្រោមដីនោះ។ រូបវីដេអូនោះត្រូវគេរាយការណ៍ថា បានថតដោយកាម៉េរ៉ា២ផ្សេងគ្នានៅថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០២៣។
រូបវីដេអូនោះបានបង្ហាញពីជណ្តើរដែលនាំទៅដល់ផ្លូវបេតុងកាច់កោង ដែលផ្លូវនោះបានទៅ ដល់ចុងផ្លូវដែលមានទ្វារមួយទៀត។ អ៊ីស្រាអែលបាននិយាយថា វាជាច្រកចូលផ្លូវរូងក្រោមដីដែលមាន «ទ្វារការពារបង្កាគ្រឿងផ្ទុះ និងក៏មានស្នាមបាញ់ធ្លុះជារន្ធប្រហោងថែមទៀត»។
យោងតាមសេចក្តីថ្លែងការណ៍ ផ្លូវរូងក្រោមដីនេះត្រូវបានគេរកឃើញថាមានរោង ជាមួយនឹង រថយន្តមួយគ្រឿងផ្ទុកអាវុធជាច្រើនដូចជាអាវុធ Rocket Propelled Grenades, មានគ្រឿង សម្រាប់បំផ្ទុះនិងអាវុធដៃវែងប្រភេទអាកា Kalashnikov ផងទៀត។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បានប្រាប់អ្នកយកព័ត៌មានថា ច្រកចូល ក្រោមដីនោះ ត្រូវបានគេប្រទះឃើញនៅពេលដែលរថយន្តឈូសឆាយយោធា អ៊ីស្រាអែល បានបុកបំបាក់ជញ្ជាំងខាងក្រៅនៃអគារមន្ទីរពេទ្យ ហើយបានរកឃើញរូងសាងសង់មួយដែល មានជណ្តើរព័ទ្ធក្រឡឹងចុះទៅក្រោមជម្រៅ១០ម៉ែត្រ។
លោក Daniel Hagari បាននិយាយថា «វាជាជណ្តើរដ៏ធំមួយដែលមានរាងកោងព័ទ្ធក្រឡឹង ចុះមកលើផ្លូវដែលមានប្រវែង៥៥ម៉ែត្រ ហើយផ្លូវនោះបានដល់ទ្វារមួយដែលជាទ្វារ ត្រូវបានគេបំផ្ទុះ» ។ លោក Daniel Hagari បានបន្ថែមថា កងទ័ពអ៊ីស្រាអែលមិនហ៊ានបើកទ្វារនោះទេពី ព្រោះខ្លាចមានការជាប់អន្ទាក់របស់សត្រូវ។
លោកបានបន្ថែមថា នៅហួសពីទ្វារដែលមិនទាន់បានចូលនោះទៀត, ក្រុមសម្ងាត់យោធាបានសង្ស័យថា នឹងអាចមានផ្លូវបំបែក ឬនឹងមាន “បន្ទប់ធំសម្រាប់ធ្វើការគ្រប់គ្រងនិងបញ្ជា Room for Command and Control” ។ លោកបានថ្លែងបន្តថាកងទាហានអ៊ីស្រាអែលនឹងបន្ត ធ្វើការស្រាវជ្រាវនៅកន្លែងនោះ ពីព្រោះវានឹងអាចមានរូងច្រកចេញពីទីនោះនៅនឹងផ្ទះណាមួយក្បែរនេះ។
អ៊ីស្រាអែលបានចាត់ទុកមន្ទីរពេទ្យ al-Shifa ជាចំណុចស្នូលនៃប្រតិបត្តិការរបស់ខ្លួន ចាប់តាំង ពីកងកម្លាំងបានចូលទៅក្នុងមន្ទីរពេទ្យនោះ កាលពីថ្ងៃពុធទី១៥វិច្ឆិកាសប្តាហ៍មុននេះជាមួយ នឹងការអះអាងថាមន្ទីរពេទ្យនោះគឺជាទីស្នាក់ការបញ្ជាការដ្ឋានរបស់ក្រុមហាម៉ាស ដែលការ ចោទប្រកាន់នេះត្រូវបានបុគ្គលិកដែលធ្វើការនៅក្នុងមន្ទីរពេទ្យនោះធ្វើការបដិសេធ។
អ្នកវិភាគជាន់ខ្ពស់មួយរបស់សារព័ត៌មាន Al Jazeera លោក Marwan Bishara បានថ្លែងថា រឿងដែលមានរូងក្រោមដីនៅក្នុងតំបន់ហ្គាហ្សានេះ វាជារឿងធម្មតាដែលគេបានដឹងឮជាទូទៅមកហើយ។ លោកបានថ្លែងថាផ្លូវក្រោមដីដែលបានរកឃើញនោះ ប្រហែលជារូងក្រោមដី មួយក្នុងចំណោមរូងផ្លូវជាច្រើន ឬប្រហែលជាច្រើនរយកន្លែងនៅក្នុងតំបន់ហ្គាហ្សានោះ ពី ព្រោះអ្នកណាក៏ដឹងដែរថានៅហ្គាហ្សានោះ គឺមានរូងក្រោមដីជាច្រើន។ លោកបានថ្លែងថា បញ្ហានោះគឺមិនមែនការស្វែងរករូងក្រោមដីនោះទេ។ វាគឺជាការដោះសាររបស់អ៊ីស្រាអែល និងរបស់អ្នកគាំទ្រអ៊ីស្រាអែលដូចជានៅក្នុងសហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេសនោះជាដើម ដែលចោទថាវាជាក្រុងក្រោមដីរបស់តំបន់ហ្គាហ្សានោះ។
វេជ្ជបណ្ឌិតវះកាត់ក្នុងមន្ទីរពេទ្យ Al-Shifa លោក Ahmed El Mokhallalati បានចោទថា កម្លាំងទាហានអ៊ិស្រាអែលបានចូលលុកលុយរយៈពេល៥ម៉ោងក្នុងនាយកដ្ឋានវះកាត់នៃមន្ទីរ ពេទ្យ Al Shifa និងលោកថាបុគ្គលិកនិងអ្នកជម្ងឺត្រូវបានគេស្រាវជ្រាវស៊ើបអង្កេតដោយគ្មាន ហេតុផល ដែលអំពើបំពាននេះគឺជាភាពដ៏អាម៉ាសនិងថោកទាបមួយ។ លោកថាមានអ្នកជម្ងឺ ម្នាក់ត្រូវគេគេចាប់ខ្លួនថែមទៀត។ លោកបានអំពាវនាវដល់អង្គការសហប្រជាជាតិ និងអង្គការ សុខភាពពិភពលោកត្រូវធ្វើការដោះស្រាយនិងកែតម្រូវចំពោះអំពើល្មើសបំពាននេះ។
រដ្ឋមន្ត្រីសុខាភិបាលប៉ាឡេស្ទីនលោកស្រី Mal Al-Kaila បានថ្លែងថា អគារក្នុងមន្ទីរពេទ្យ Al-Shifa ត្រូវបានកងកម្លាំងអ៊ិស្រាអែលបានបំផ្លាញតាមបន្ទប់ជាច្រើនហើយមន្ទីរពេទ្យត្រូវបានក្លាយជាមួលដ្ឋានយោធារបស់អ៊ិស្រាអែលទៅហើយ។
កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យនៅបាននិយាយដែរថា មានទាហានឈ្លើយសឹកម្នាក់ត្រូវ បានគេសម្លាប់ និងឈ្លើយសឹកបរទេសពីរនាក់ទៀតដែលត្រូវបានគេឃុំឃាំងនៅមន្ទីរពេទ្យ al-Shifa នោះ ។ ចំណាប់ខ្មាំងម្នាក់ដែលត្រូវបានគេសម្លាប់នោះ គឺស្ត្រីអាយុ១៩ឆ្នាំម្នាក់ដែលជាប់ ជាទាហានក្នុងកំណែនកងទ័ព និងសាកសពរបស់នាងត្រូវបានគេរកឃើញនៅជិតមន្ទីរពេទ្យ al-Shifa កាលពីសប្តាហ៍មុន។ ក្រុម Hamas បាននិយាយថា ស្ត្រីនោះបានស្លាប់នៅក្នុងការ វាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ហើយពួកគេបានចេញវីដេអូដែលបង្ហាញអំពី សាកសពរបស់នាង ដែលមានស្នាមរបួសក្បាល ប៉ុន្តែអ៊ីស្រាអែលបាននិយាយថា ស្ត្រីអាយុ ១៩ឆ្នាំនោះ ត្រូវបានក្រុមហាម៉ាសសម្លាប់ ដោយពួកគេបាននាំរូបនាងចូលទៅក្នុងជញ្ជាំង នៃមន្ទីរពេទ្យនោះ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយទៀតថាក្រុមហាម៉ាសនៅបាន នាំយកជនជាតិនេប៉ាល់ម្នាក់ និងឈ្លើយសឹកថៃម្នាក់ ក្នុងចំណោមពលករបរទេសដែលត្រូវ បានចាប់ខ្លួនក្នុងព្រឹត្តិការណ៍ថ្ងៃទី៧តុលានោះ ទៅកាន់មន្ទីរពេទ្យ al-Shifa ។ លោក Daniel Hagari មិនបានប្រាប់ឈ្មោះចំណាប់ខ្មាំងបរទេសទាំងពីរនាក់នោះទេ។
ក្រុម Hamas មិនបានធ្វើអត្ថាធិប្បាយឆ្លើយតបលើសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យយោធា អ៊ីស្រាអែលនោះទេ ប៉ុន្តែកន្លងមកក្រុមហាម៉ាសធ្លាប់បាននិយាយថា គេធ្លាប់បានយកចំណាប់ខ្មាំងខ្លះទៅមន្ទីរពេទ្យនានាដើម្បីធ្វើការព្យាបាល។
តួលេខពលរដ្ឋប៉ាឡេស្ទីនស្លាប់ក្នុងតំបន់ហ្គាហ្សា ត្រូវក្រសួងសុខាភិបាលនៅទីនោះបាន និយាយថា បានកើនឡើងប្រមាណ១ម៉ឺន៣ពាន់នាក់ហើយ ក្នុងនោះប្រមាណ៥ពាន់៥០០នាក់ គឺជាកុមារ។ ដោយឡែកចំណែកពីខាងភាគីអ៊ីស្រាអែលក៏មានទាហានស្លាប់ចំនួន៥៨ នាក់ ផងដែរ។
ក្នុងការវាយប្រហារតាមផ្លូវអាកាសវេលាយប់ថ្ងៃទី១៩វិច្ឆិកាជាបន្ថែមទៀតនោះ, ពលរដ្ឋប៉ា ឡេស្ទីនយ៉ាងហោច១៥នាក់ ត្រូវបានស្លាប់នៅតំបន់ភាគកណ្តាល និងភាគខាងត្បូងហ្គាហ្សា ស្ទ្រីបថែមទៀត។ ក្រុមអឌ្ឈចន្ទក្រហមប៉ាលេស្ទីនបាននិយាយដែរថា មានបុគ្គលិករបស់គេម្នាក់ បានស្លាប់និងម្នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារនោះរវាងក្រុមហាម៉ាសនិងក្រុមទា ហានអ៊ីស្រាអែលក្នុងតំបន់ Jenin និងក្នុងតំបន់ West Bank។
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានអំពាវនាវដល់មេដឹកនាំអាមេរិកធ្វើការ គាបសង្កត់អ៊ីស្រាអែលដើម្បីបញ្ឈប់ការវាយប្រហារ។ ប្រធានាធិបតីប៉ាឡេស្ទីនបានថ្លែងថា «ថ្ងៃនេះ ខ្ញុំសូមនិយាយទៅកាន់លោកប្រធានាធិបតី ចូ បៃដិន ដែលទទួលខុសត្រូវពិសេសដោយសារតែជំហររបស់លោកជាអន្តរជាតិនិងមានឥទ្ធិពល សំខាន់លើអាជ្ញាធររបស់អ៊ិស្រាអែល សូមធ្វើអន្តរាគមន៍ជាបន្ទាន់ដើម្បីបញ្ឈប់នូវអំពើឈ្លានពាននេះ»។
លោក Mahmoud Abbas បានថ្លែងបន្តទៀតថា លោកប្រធានាធិបតីចូបៃដិន «ខ្ញុំសូមអំពាវនាវ ដល់រូបលោកសូមជួយបញ្ឈប់មហន្តរាយដាក់លើជីវិតមនុស្ស និងអំពើប្រល័យពូជសាសន៍ ដែលបានប្រឆាំងដល់ប្រជាជនស្លូតត្រង់របស់យើង។ ប្រវត្តិសាស្ត្រនឹងមិនលើកលែងចំពោះ នរណាម្នាក់ដែលប្រព្រឹត្តនូវឧក្រិដ្ឋកម្មទាំងនេះទេ»។ «ខ្ញុំសូមអំពាវនាវដល់រូបលោកផ្តល់ជំនួយសង្គ្រោះដល់ប្រជាជនរបស់យើងដែលរងការឡោម ព័ទ្ធនៅក្នុងតំបន់ហ្គាហ្សានេះ។ សួមឱ្យសង្គ្រាមនេះត្រូវបញ្ឈប់ជាបន្ទាន់។ តើអំពើប្រល័យពូជសាសន៍នេះ អាចការពារខ្លួនដោយរបៀបណា? អំពើប្រល័យពូជសាសន៍នេះ វាគឺជាឧក្រិដ្ឋកម្ម សង្គ្រាម ដែលត្រូវមានការផ្តន្ទាទោស»។
អំពើឡោមព័ទ្ធនិងវាយប្រហារដាក់លើមន្ទីរពេទ្យ al-Shifa បានបង្កឱ្យមានការរិះគន់ជាអន្តរជាតិ។ អង្គការសុខភាពពិភពលោកដែលបានធ្វើទស្សនកិច្ចកាលពីថ្ងៃសៅរ៍នៅក្នុងមន្ទីរពេទ្យនោះ បានហៅមន្ទីរពេទ្យនោះ គឺជាតំបន់មរណៈ a Death zone។
មនុស្ស៧នាក់ រួមទាំងអ្នកជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរ និងទារកទើបនឹងកើតថ្មីៗជាច្រើន ដែលកំពុងស្ថិតក្នុងសភាពស៊ូទ្រាំរស់ ត្រូវគេឃើញបាននាំគ្នាពួនសម្ងំជ្រកកោននៅខាងក្នុង មន្ទីរពេទ្យ al-Shifa នៅមុនពេលដែលពួកគេអាចមានលទ្ធភាពចាកចេញបានត្រូវគេជម្លៀស ឱ្យចាកចេញពីមន្ទីរពេទ្យនោះកាលពីចុងសប្តាហ៍កន្លងមកនេះ។ ទារកទើបនឹងកើតថ្មីៗចំនួន ៣១នាក់ត្រូវបានគេជម្លៀសឱ្យចាកចេញកាលពីថ្ងៃអាទិត្យទី១៩វិច្ឆិកា ដោយបញ្ជូនទៅមន្ទីរពេទ្យនៅអឺរ៉ុប និងមន្ទីរពេទ្យ Nasser នាភាគខាងត្បូងនៃតំបន់ Gaza Strip។
យោងតាមរបាយការណ៍ពីបុគ្គលិកពេទ្យនៅខាងក្នុង al-Shifa នោះ គឺអ្នកជំងឺមួយចំនួននៅ តែស្ថិតក្នុងមន្ទីរពេទ្យជាដដែល ហើយគេកំពុងស្ថិតក្នុងការសួរចម្លើយនៅឡើយទេកាលព្រឹក ថ្ងៃអាទិត្យទី១៩វិច្ឆិកាកន្លងមកនេះ។ ប៉ុន្តែនៅក្នុងការនិយាយដោះសារដើម្បីបញ្ចៀសការរិះ គន់នោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីន ណេថាន់យ៉ាហ៊ូ បាននិយាយថាអ៊ីស្រា អែលតែប្រកាន់ខ្ជាប់នូវច្បាប់ធ្វើសង្គ្រាមជាអន្តរជាតិ។
លោកបិនចាមីន បានថ្លែងថា អ៊ីស្រាអែលតែងគោរពច្បាប់នៃការធ្វើសង្គ្រាម។ នោះហើយជា របៀបរបបដែលកងទ័ពរបស់យើងធ្វើការ - កងទ័ពជាកងទ័ពមានសីលធម៌បំផុតនៅក្នុងពិភពលោក។ ជំនួយមនុស្សធម៌ក៏មានសារៈសំខាន់ផងដែរ ដើម្បីរក្សាការគាំទ្រពីអន្តរជាតិ។ បើគ្មានជំនួយមនុស្សធម៌ សូម្បីតែមិត្តល្អបំផុតរបស់យើងក៏ពិបាកនឹងគាំទ្រយើងដែរ ហើយវា ក៏នឹងពិបាកសម្រាប់យើងក្នុងការបន្តសង្រ្គាមរហូតដល់ទីចុងបញ្ចប់ដែរ។
សេចក្តីថ្លែងរបស់លោកណេថាន់យ៉ាហ៊ូ បានធ្វើឡើងនៅទន្ទឹមនឹងមានការរិះគន់ថាអ៊ិស្រាអែល កំពុងប្រែក្លាយតំបន់ហ្គាហ្សាដែលពលរដ្ឋធ្លាប់តែរីករាយ បានក្លាយជាផ្នូរកប់ខ្មោចរបស់ពលរដ្ឋ ប៉ាឡេស្ទីន។ សាកសពត្រូវគេប្រទះឃើញស្ទើរគ្រប់ទីកន្លែងដែលបារម្ភខ្លាចក្រែងការផ្ទុះឡើង ណាមួយជាជម្ងឺឆ្លង។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្លែងទទួលស្គាល់ថា ប្រសិនណាបើមានការផ្ទុះឡើងជា ជម្ងឺឆ្លងកើតឡើងនាពេលនេះ គេនឹងបាត់បង់រាល់ការគ្រប់គ្រងទាំងអស់នានានៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបនេះ។
សង្គ្រាមអ៊ីស្រាអែលនិងប៉ាឡេស្ទីនគិតត្រឹមថ្ងៃទី២០វិច្ឆិកា មានរយៈពេល៤៤ថ្ងៃហើយ គ្រា ដែលការគិតគូររកការគ្រប់គ្រងតំបន់ប៉ាឡស្ទីនសាជាថ្មីនេះ កំពុងស្ថិតក្នុងការខ្វែងគំនិតគ្នា មួយយ៉ាងខ្លាំងក្លា។ គំនិតខ្លះចង់រក្សាអាជ្ញាធរប៉ាឡេស្ទីនដែលមានស្រាប់ឱ្យធ្វើការរៀបចំតំបន់ របស់ខ្លួនសាឡើងវិញបន្ទាប់ពីសង្គ្រាមនេះរួច ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ិស្រាអែលបានបដិសេធ។ គំនិតដែលចង់ឱ្យអាជ្ញាប៉ាឡេស្ទីនដដែលគ្រប់គ្រងតំបន់ហ្គាហ្សានិង West bank ក្រោយ សង្គ្រាមនោះ គឺជាគំនិតរបស់មេដឹកនាំសហរដ្ឋអាមេរិកលោកចូបៃដិន។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកណេថាន់យ៉ាហ៊ូ បានបដិសេធមិនឱ្យតំបន់ហ្គាហ្សាត្រូវបាន បន្តការដឹកនាំដោយអាជ្ញាធរប៉ាឡេស្ទីននាបច្ចុប្បន្ននេះឡើយ។ លោកណេថាន់យ៉ាហ៊ូ បានថ្លែងដាច់អហង្កាថា អាជ្ញាធរប៉ាឡេស្ទីនក្នុងរបៀបការគ្រប់គ្រង បច្ចុប្បន្ន មិនអាចគ្រប់គ្រងតំបន់ហ្គាហ្សានេះបានឡើយ។ លោកថាបន្ទាប់ពីការប្រយុទ្ធនេះរួច អ៊ី ស្រាអែលនឹងប្រគល់តំបន់នេះទៅឱ្យពួកប៉ាឡេស្ទីនវិញ ប៉ុន្តែលោកត្រូវការការផ្លាស់ប្តូរអាជ្ញា ធរប៉ាឡេស្ទីនដដែលនេះចេញ។ លោកបានដាក់សំណួរថា បើសិនជាមិនធ្វើការផ្លាស់ប្តូរអាជ្ញា ធរប៉ាឡេស្ទីនទាំងនេះចេញទេ តើវាមានប្រយោជន៍អ្វីសម្រាប់យើងនោះ? លោកថានៅពេលអ្នកទាំងនោះ បានកាន់តំណែងពួកគេ គឺគេបានឃើញរួចមកហើយនូវអ្វីដែលបានកើតឡើង។
តើធ្លាប់មានអ្វីកើតឡើងខ្លះហើយ ក្នុងពេលដែលពួកគេបានកាន់តំណែងរួចមកនេះ? តើអ្នក ណានឹងធ្វើការទប់ទល់ក្រុមភេរវករទាំងនោះ ដូច្នេះគេត្រូវតែធ្វើការផ្លាស់ប្តូរអាជ្ញាធរប៉ាឡេស្ទីន បច្ចុប្បន្ននេះចេញ។ លោកបញ្ជាក់គំនិតឱ្យផ្លាស់ប្តូរចេញនេះ ជាគំនិតរបស់លោក ហើយលោក នឹងបន្តប្រកាន់យកនូវគំនិតរបស់លោកនេះ៕
រូបភាពពី Reuters