(ប៉េកាំង)៖ ថ្ងៃទី ១៧ ខែវិច្ឆិការ តាមម៉ោងក្នុងតំបន់សហរដ្ឋអាមេរិក កិច្ចប្រជុំក្រៅផ្លូវការលើកទី ៣០ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាសីហ្វិក (APEC) បានធ្វើឡើងនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ «អច្ឆរិយៈអាស៊ី-ប៉ាស៊ីហ្វិក» ដែលរួមគ្នាបង្កើតដោយរដ្ឋសមាជិកចំនួន ២១ នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាសីហ្វិក (APEC) បានធ្វើឱ្យពិភពលោកទាំងមូលកោតសរសើរនិងយកចិត្តទុកដាក់។ នៅពេលអនាគត តើអាស៊ី-ប៉ាស៊ីហ្វិកនឹងសម្រេច «៣០ឆ្នាំមាស» ថ្មីមួយទៀតដោយរបៀបណា? លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងពីគម្រោងរបស់លោក ក្នុងពេលអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ដែលខ្លឹមសារស្នូលគឺ ប្រកាន់ខ្ជាប់ការបើកទូលាយ រួមគ្នាស្វែងរកការអភិវឌ្ឍរីកចម្រើន។

តើ «អច្ឆរិយៈអាស៊ី-ប៉ាស៊ីហ្វិក» បានបង្កើតឡើងដោយយ៉ាងណា?
កាលពី៣០ឆ្នាំមុន ពេលប្រឈមមុខនឹងការសួរថា «ពិភពលោកនឹងទៅរកទឹសណា» ក្រោយបញ្ចប់សង្គ្រាមត្រជាក់ រដ្ឋចុះហត្ថលេខីនៃតួអង្គសេដ្ឋកិច្ចអង្គការ APEC បានធ្វើការជ្រើសរើសជាប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវ ពោលគឺ អភិវឌ្ឍបែបបើកទូលាយ ជំរុញសេរីភាពនិងកិច្ចសម្រួលនៃការធ្វើពាណិជ្ជកម្មនិងបណ្តាក់ទុនក្នុងតំបន់។ ៣០ឆ្នាំបានកន្លងផុតទៅ តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានរក្សាកំណើនរយៈពេលជាយូរនិងជានិរន្តរភាព ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនឡើងជាង ៤ ដង ទំហំពាណិជ្ជកម្មស្មើនឹងជិតពាក់កណ្តាល់នៃទំហំពិភពលោកទាំងមូល កម្រិតពន្ធគយជាមធ្យមបានធ្លាក់ពី ១៧ % ចុះមកត្រឹមតែ ៥ % បានរួមវិភាគទានចំនួនដល់ទៅ ៧០% ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក ដែលបានក្លាយជាប្រភពកម្លាំងចលករ នៃកំណើនសេដ្ឋកិច្ចពិភពលោក។

រយៈពេល ៣០ ឆ្នាំកន្លងទៅ ការអភិវឌ្ឍនៃពិភពលោកបានជួបប្រទះនឹង បញ្ហាប្រឈមជាច្រើន និម្មាបនកម្មអន្តរជាតិបានផ្លាស់ប្តូរយ៉ាងខ្លាំង តំបន់ខ្លះនៅតែមានរង្គោះរង្គើជាញឹកញាប់ ហើយបានរងការវាយប្រហារពី វិបត្តិហិរញ្ញវត្ថុជាច្រើនលើក តើហេតុអ្វីអាស៊ី-ប៉ាស៊ីហ្វិកអាចបង្កើតអច្ឆរិយៈបែបនេះ?

«សេចក្តីប្រកាសក្រុងសាន់ហ្វ្រាន់ស៊ីស្កូ» ដែលបានត្រូវអនុម័តក្នុងកិច្ចប្រជុំលើកនេះបានលើកឡើងថា ៣០ឆ្នាំកន្លងទៅ បណ្តាភាគីនានាបានខិតខំប្រឹងប្រែងដើម្បីផ្តោតលើកម្មវត្ថុអង្គការសេដ្ឋកិច្ចនិងសហប្រតិបត្តិករាអាស៊ី-ប៉ាស៊ីហ្វិក បានធ្វើឱ្យតំបន់នេះក្លាយជាតំបន់ឈានមុខគេនៃកំណើនពិភពលោក។ កម្មវត្ថុនិងបំណងដើមនេះ ធាតុពិតគឺប្រកាន់ខ្ជាប់ទស្សនៈសហប្រតិបត្តិការ ដែលស្វែងរកចំណុចរួមដោយទុកភាពខុសគ្នានៅដោយឡែក ដែលបើកទូលាយនិងបរិយាបន្ន មិនថានិម្មាបនកម្មផ្លាស់ប្តូរយ៉ាងណាក៏ដោយ ផ្តោតលើការអភិវឌ្ឍជារហូត។

នេះមិនងាយធ្វើទេ។ បរិស្ថានខាងក្រៅពិបាកប៉ាន់ប្រមាណ កម្រិតអភិវឌ្ឍន៍នៃតួអង្គសេដ្ឋកិច្ចខុសគ្នា ដែលក្នុងនោះមានតួអង្គសេដ្ឋកិច្ចធំលំដាប់ទី១ ទី២ ដូចជាអាមេរិក ចិនផង ក៏មានប្រទេសកំពុងអភិវឌ្ឍន៍ ហើយការខ្វែងមតិក៏ច្រើនដែរ។ លោក Xi Jinping បានសម្គាល់ថា ការខ្វែងគំនិតជាកិច្ចការប្រក្រតី សំខាន់គឺសម្របសម្រួលដោយយ៉ាងណា ដោះស្រាយដោយសមរម្យដោយរបៀបណា។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ សភាពឆ្លងជំងឺកូវីដ១៩បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះជីវភាពរស់នៅរបស់ប្រជាជននៃគ្រប់ប្រទេស អណ្តាតភ្លើងនៃការបាញ់គ្នានៅតំបន់ខ្លះ លើលោកមិនដែលផ្អាក «ការដាក់ទណ្ឌកម្ម» «ការកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង» «ការផ្តាច់ទំនាក់ទំនង» បានគំរាមកំហែងដល់ស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោក។ ដូចនេះហើយ បានជាក្នុងកាលៈទេសៈអន្តរជាតិជាច្រើន លោក Xi Jinping សុទ្ធតែអំពាវនាវច្រើនលើកច្រើនសាថា ត្រូវកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីឱ្យបញ្ហាអភិវឌ្ឍន៍វិលត្រឡប់មករក ឋានៈកណ្តាលនៃរបៀបវារៈអន្តរជាតិវិញ។

តើ «៣០ឆ្នាំមាស» ជាបន្តគួរអភិវឌ្ឍដោយរបៀបណា?
ក្នុងកិច្ចប្រជុំក្រៅផ្លូវការថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាសីហ្វិកលើកនេះ លោក Xi Jinping បានលើកសំណួរដែលមានលក្ខណៈពិសេសរបស់លោកម្តងទៀតចំពោះពិភពលោក៖ យើងសុទ្ធតែគួរគិតពិចារណាយ៉ាងស៊ីជម្រៅថា តើចង់ដឹកនាំអាស៊ី-ប៉ាស៊ីហ្វិករូបរាងយ៉ាងណាចូលដល់ពាក់កណ្តាលសតវត្សរ៍នេះ? ហើយតើត្រូវធ្វើយ៉ាងណាដើម្បីបង្កើត«៣០ឆ្នាំមាស» មួយទៀតសម្រាប់ការអភិវឌ្ឍតំបន់អាស៊ី-ប៉ាស៊ីហ្វិក?

លោកបានលើកឡើងសំណើរចំនួន ៤ ចំណុចក្នុងសុន្ទរកថា៖ ប្រកាន់ខ្ជាប់នូវការជំរុញបែបនវានុវត្តន៍ កាន់ខ្ជាប់នូវការបើកទូលាយ ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍដោយបៃតង ប្រកាន់ខ្ជាប់នូវការការផ្តល់ផលប្រយោជន៍ជាទូទៅនិងចែករំលែកគ្នា។ ប៉ុន្តែ ស្នូលនៃគំនិតនេះនៅតែជាការបើកទូលាយ សហប្រតិបត្តិការ រួមគ្នាស្វែងរកការអភិវឌ្ឍ។ ដែលនេះជាមូលដ្ឋាននៃគម្រោងរបស់លោក Xi Jinping ផង ហើយក៏ជាការបូកសរុបបទពិសោធអភិវឌ្ឍន៍ យៈពេល៣០ឆ្នាំកន្លងទៅនៃអាស៊ី-ប៉ាស៊ីហ្វិកផង។

«បើកទូលាយនឹងមានភាពរុងរឿង បិទបាំងនឹងមានភាពថមថយ។» លោក Xi Jinpingបានលើកឡើងសាចុះសាឡើងថា នេះជាបទពិសោធសំខាន់របស់ចិនដែលបានសម្រេចការអភិវឌ្ឍជាតិ និងការឈានទៅមុខនៃពិភពលោក។ ដំណើរការវិបុលភាពរបស់ បន់អាស៊ី-ប៉ាស៊ីហ្វិកបានបង្ហាញឱ្យឃើញថា នធ្វើសហប្រតិបត្តិការគឺជាហានិភ័យដ៏ខ្លាំងបំផុត។ ការបើកទូលាយនៅតែត្រូវការប្រឆាំងទង្វើខុសឆ្គងខ្លះនាពេលបច្ចុប្បន្ន ឧទាហរថា ធ្វើឱ្យបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាបញ្ហានយោបាយ សុព្វាវុធ និងសន្តិសុខជាតិ។

តើត្រូវធ្វើយ៉ាងណាដើម្បីរួមគ្នាស្វែងរកបានការអភិវឌ្ឍ? ជាបថម ត្រូវជំរុញឱ្យបញ្ហាអភិវឌ្ឍន៍វិលទៅរកឋានៈស្នូលនៃរបៀបវារៈអន្តរជាតិ អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ និងចក្ខុវិស័យក្រុងភូតារ៉ាចាយ៉ាអង្គការ PEC។

ជាបន្ត អ្នកទាំងអស់អភិវឌ្ឍរួមគ្នា ទើបជាការអភិវឌ្ឍពិតប្រាកដ។ គួររួមគ្នាធ្វើនំខេកនៃការអភិវឌ្ឍអាស៊ី-ប៉ាស៊ីហ្វិកឱ្យបានកាន់តែធំ ដើម្បីឱ្យប្រជាជននៃបណ្តាប្រទេសចែករំលែកសមិទ្ធផលនៃការកសាងទំនើបកម្ម។ នេះហើយក៏ជា «បំណងដើម» ដែល លោក Xi Jinping បានលើកឡើងពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។

ក្នុងការជំរុញការបើកទូលាយនិងការអភិវឌ្ឍ ប្រទេសចិនមិនគ្រាន់តែអំពាវនាវប៉ុណ្ណោះទេ ថែមទាំងចូលរួមធ្វើ អនុវត្តដោយពេញទំហឹង។ ឧទាហរណ៍ថា ប្រទេសចិនបានបើកទីផ្សារធំដែលចំនួនមនុស្ស១៤០០លាននាក់របស់ខ្លួនចំពោះអន្តរជាតិ ក Xi Jinping បានចាត់ចែងផ្ទាល់ ជំរុញផ្ទាល់ឱ្យបើកធ្វើពិព័រណ៌នាំចូលចិនអន្តរជាតិជារៀងរាល់ឆ្នាំ ដែលជាពិព័រណ៍ថ្នាក់ជាតិក្រោមប្រធានបទ «នាំចូល» ដំបូងបង្អស់លើពិភពលោក។ គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» ដែលលើកឡើងដោយលោក Xi Jinping ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ទទួលបានសមិទ្ធផលសហប្រតិបត្តិការច្រើនសម្បូរ ដែលបានក្លាយជាទំនិញសាធារណៈអន្តរជាតិ លផ្តល់ផលប្រយោជន៍ដល់ទូទាំងពិភពលោក ដើម្បីគាំទ្របណ្តាប្រទេសចូលរួមសម្រេចការអភិវឌ្ឍរីកចម្រើន។

ក្នុងគម្រោងរបស់លោក Xi Jinping ររួមគ្នាស្វែងរកការអភិវឌ្ឍ គឺឈរលើមូលដ្ឋានច្នៃប្រឌិតថ្មីនិងបៃតង លោកយល់ឃើញថា នេះជានិន្នាការបច្ចុប្បន្នរបស់សេដ្ឋកិច្ចនិងបច្ចេកវិទ្យាពិភពលោកផង ជាមាគ៌ានៃការរួមគ្នាកសាងអាស៊ី-ប៉ាស៊ីហ្វិកដ៏ស្រស់ស្អាតផង។

យើងបានកត់សម្គាល់ឃើញថា ទស្សនៈនិងគំនិតផ្តួចផ្តើមជាច្រើនរបស់ លោក Xi Jinping បាននិងកំពុងក្លាយជា តិឯកភាពអន្តរជាតិជាបន្តបន្ទាប់ ហើយក៏ត្រូវបានបង្ហាញក្នុង សេចក្តីប្រកាសក្រុងសាន់ហ្វ្រាន់ស៊ីស្កូ» លើកនេះផងដែរ៖ យើងសូមរំលឹកម្តងទៀតពីការសម្រេចចិត្ត ស្តីពីការបង្កើតបរិយាកាសពាណិជ្ជកម្មនិងវិនិយោគដ៏សេរី បើកទូលាយ យុត្តិធម៌ មិនរើសអើង មានតម្លាភាព បរិយាប័ន្ន អាចប៉ាន់ប្រមាណ។ ខិតខំរក្សាការបើកទូលាយនៃទីផ្សារ ដោះស្រាយបញ្ហាផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់។ បង្កើនការតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ ការទាក់ទងខាងនយោបាយនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ជំរុញការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងផ្តោតសំខាន់លើការធ្វើបរិវត្តកម្មឌីជីថល៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន