ឥស្សរជនមជ្ឈដ្ឋាននយោបាយនិងពាណិជ្ជកម្ម ព្រមនិងបញ្ញវន្តជាងមួយរយរូប បានជួបជុំគ្នានៅទីក្រុងប៉េកាំង ដើម្បីរួមគ្នាពិភាក្សាអំពីការអភិវឌ្ឍនាពេលអនាគតរបស់ពិភពលោក

(ប៉េកាំង)៖ វេទិកា "Tongzhou•វេទិកាអភិវឌ្ឍន៍សកល" លើកដំបូងដែលបង្កើតឡើងដោយសាកលវិទ្យាល័យប្រជាជន នៃប្រទេសចិនបានប្រារព្ធឡើងនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ខែវិច្ឆិកា។

ឥស្សរជនមជ្ឈដ្ឋាននយោបាយនិងពាណិជ្ជកម្ម ព្រមនិងបញ្ញវន្តជាងមួយរយរូបបានធ្វើការពិគ្រោះពិភាក្សាយ៉ាងសកម្ម ជុំវិញប្រធានបទ "រួមគ្នាជំរុញការអភិវឌ្ឍសកល បង្កើតអនាគតរួម"។ លោក John Ross អតីតនាយកទីភ្នាក់ងារគោលនយោបាយសេដ្ឋកិច្ច និងធុរកិច្ចទីក្រុងឡុងដ៍បានថ្លែងថា ចាំបាច់ត្រូវចាត់ទុកការធ្វើសង្គមភាវូបនីយកម្មដែលកំពុងទទួលការអភិវឌ្ឍ ឬធ្វើឱ្យមនុស្សគ្រប់រូបទទួលបានអត្ថប្រយោជន៍ពីដំណើរការអភិវឌ្ឍន៍ ជាយុទ្ធសាស្ត្រមួយ ហើយវាគឺជាគោលនយោបាយសំខាន់ណាស់។ សម្រាប់ពិភពលោកទាំងមូល ខ្ញុំគិតថា តាមរយៈរូបមន្តអភិវឌ្ឍន៍ដែលផ្តោតលើប្រជាជនរបស់ប្រទេសចិនបែបនេះ ធ្វើឱ្យមនុស្សគ្រប់រូបសុទ្ធតែអាចទទួលបានអត្ថប្រយោជន៍ វាអាចធ្វើឱ្យពិភពលោកទាំងមូលទទួលបានការបំផុសគំនិតនិងផលប្រយោជន៍។
នៅក្នុងវេទិកាលើកនេះ សាកលវិទ្យាល័យប្រជាជននៃប្រទេសចិនបានចេញផ្សាយរបាយការណ៍«ចាត់ទុកការអភិវឌ្ឍជាដំណោះស្រាយ និងចាត់ទុកការអភិវឌ្ឍសកលជាវេទិកា»៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន