(ប៉េកាំង)៖ បណ្តារដ្ឋមន្រ្តីនៃប្រទេសអារ៉ាប់ និងមូស្លីម បានអំពាវនាវនៅថ្ងៃចន្ទនេះ ឲ្យមានបទឈប់បាញ់បន្ទាន់មួយសម្រាប់តំបន់ហ្គាហ្សា ខណៈក្រុមគណៈប្រតិភូរបស់ពួកគេ កំពុងស្ថិតនៅទីក្រុងប៉េកាំង ដែលជាគោលដៅដំបូងនៃដំណើរទស្សនកិច្ចមួយ សំដៅស្វែងរកការបិទបញ្ចប់អរិភាព និងអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ចូលទៅកាន់ ដែនដីប៉ាឡេស្ទីនមួយនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមមន្ត្រីដែលកំពុងជួបប្រជុំជាមួយប្រមុខការទូតចិន លោក Wang Yi នៅថ្ងៃចន្ទនេះ គឺមានមកពីអារ៉ាប៊ីសាអូឌីត ហ្ស៊កដានី អេហ្ស៉ីប ឥណ្ឌូណេស៉ី ប៉ាឡេស្ទីន និងអង្គការសហប្រតិបត្តិការឥស្លាម។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានគូសបញ្ជាក់ថា «យើងនៅទីនេះដើម្បីបញ្ជូនសញ្ញាច្បាស់លាស់មួយ នោះគឺយើងត្រូវតែបញ្ឈប់ការប្រយុទ្ធ និងការសម្លាប់គ្នា ធ្វើឲ្យមានការផ្គត់ផ្គង់ជំនួយមនុស្សធម៌ភ្លាមៗទៅកាន់តំបន់ហ្គាហ្សា»

គួរបញ្ជាក់ថា គណៈប្រតិភូដែលគ្រោងនឹងជួបមន្ត្រីតំណាងនីមួយៗ នៃសមាជិកអចិន្ត្រៃយ៍ទាំង ឮ៥ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UN) ក៏បាននិងកំពុងដាក់សម្ពាធផងដែរលើក្រុមលោកខាងលិចឲ្យបដិសេធ ចំពោះការដែលអ៉ីស្រាអែល យកលេសប្រើសិទ្ធិការពារខ្លួន ធ្វើជាហេតុផលសម្រាប់សកម្មភាពប្រឆាំងនឹងប៉ាឡេស្ទីន៕

រូបភាពពី Reuters