(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃសៅ៍នេះ បានរិះគន់គោនយោបាយដោះស្រាយរបស់អ៉ីស្រាអែលនៅតំបន់ West Bank និងបានអំពាវនាវម្តងហើយម្តងទៀតឲ្យមានដំណោះស្រាយរដ្ឋពីរសម្រាប់អ៉ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Scholz បាននិយាយក្នុងពេលដំណើរទស្សនកិច្ចទៅកាន់តំបន់ Nuthetal នៃរដ្ឋ Brandenburg យ៉ាដូច្នេះថា «យើងមិនចង់បានការតាំងទីលំនៅថ្មីណាមួយនៅ West Bank នោះទេ ហើយមិនគួរមានអំពើហិង្សាពីសំណាក់អ្នកតាំងលំនៅប្រឆាំងនឹងប៉ាឡេស្ទីននៅ West Bank»។ ដោយយល់ថា លទ្ធផលល្អបំផុតសម្រាប់អ៉ីស្រាអែល និងប៉ាឡេស្ទីននៅតែជាដំណោះស្រាយរដ្ឋពីរ លោក Scholz បានបន្ថែមថា «​ប្រសិន​បើ​អ្នកខ្លះ​ក្នុង​ជួរនយោបាយ​អ៉ីស្រាអែលចេញឆ្ងាយអំពីដោះស្រាយនេះ យើង​នឹង​មិន​គាំទ្រ​ពួកគេឡើយ»។

គួរបញ្ជា់ថា ក្រោយសង្រ្គាមអ៉ីស្រាអែល-ហាម៉ាសផ្ទុះឡើង អាល្លឺម៉ង់បានណែនាំពលរដ្ឋរបស់ខ្លួនឲ្យចាកចេញពីតំបន់ West Bank ដោយសារលើកឡើងពីអំពើហិង្សាកាន់តែខ្លាំងឡើងនៅក្នុងតំបន់នោះ៕

 

រូបភាពពី Reuters