(ប៉េកាំង)៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ ខ្លាឃ្មុំផេនដារបស់ប្រទេសចិនចំនួនពីរក្បាលឈ្មោះ “Meixiang” និង“Tiantian” ដែលស្នាក់នៅសហរដ្ឋអាមេរិកបាននាំកូនរបស់ពួកវាដែលឈ្មោះ“Xiaoqiji” ត្រឡប់ទៅប្រទេសចិនវិញ។ មុននឹងចេញដំណើរ ប្រជាជនអាមេរិកជាច្រើនបានទៅជូនដំណើរ ហើយរំពឹងថា នឹងមានខ្លាឃ្មុំចិនថ្មីត្រូវជូនទៅកាន់សហរដ្ឋអាមេរិកនៅពេលអនាគត។

យប់ថ្ងៃទី១៥ខែវិចិ្ឆកាតាមម៉ោងក្នុងតំបន់ ពេលអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ច ដែលរៀបចំដោយសមាគមមិត្តភាពអាមេរិកនៅក្រុង San Francisco លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងអំពីរឿងនេះថា រីករាយបន្តធ្វើកិច្ចសហប្រតិបត្តិការ ខាងការងារអភិរក្សខ្លាឃ្មុំចិន ជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើនមនោសញ្ចេតនាដ៏មេត្រីភាព រវាងប្រជាជននៃប្រទេសយើងទាំងពីរ។
ពីអតីតកាលក្នុងប្រវត្តិសាស្ត្ររហូតដល់ពេលបច្ចុប្បន្ននេះ ការប្រាស្រ័យទាក់ទងនៃសង្គមស៊ីវិលជាកម្លាំងចលករ មិនចេះអស់សម្រាប់ជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកជាប់រហូតមក។

បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ក៏បានឈានដល់ច្រកដ៏គន្លឹះមួយ ។ ដោយឈរលើទស្សនៈមិនត្រឹមត្រូវ អំពីប្រទេសចិន-អាមេរិក បានអនុវត្តគោលនយោបាយខុសឆ្គងទៅលើប្រទេសចិន បណ្តាលឱ្យទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ធ្លាក់ចូលក្នុងកម្រិតទាបចាប់ពីបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរមក។ “ខណៈពេលមានភាពកាន់តែលំបាក ក៏កាន់តែត្រូវរឹតចំណងមិត្តភាពរវាងប្រជាជន ឱ្យមានភាពស្អិតល្មួតនិងបង្កើនការតភ្ជាប់ដួងចិត្តរវាងប្រជាជន ។”

ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយឥស្សរជនគ្រប់មជ្ឈដ្ឋានរបស់អាមេរិក ដូចជា លោក Bill Gates សហប្រធានមូលនិធិ Bill & Melinda Gates របស់សហរដ្ឋអាមេរិក និងលោក Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកជាដើម បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះវេទិកាចំណងមិត្តភាពស៊ីវិលរវាងចិន-អាមេរិក Bond with Kuliang បានឆ្លើយតបសំបុត្រទៅកាន់ មូលនិធិបេតិកភ័ណ្ឌអាកាសចរណ៍អាមេរិក-ចិននិងទាហានចាស់ នៃក្រុមខ្លាហោះរបស់អាមេរិក ក៏ដូចជាបានឆ្លើយតបសំបុត្រទៅកាន់លោក Matias Tarnopolsky អគ្គនាយកនិងជានាយកប្រតិបតិ្តរបស់ក្រុមតន្ត្រី Philadelphia Orchestra ជាដើម។

កិច្ចសន្ទនានីមួយៗ និងសំបុត្រនីមួយៗបានសាបព្រោះក្តីសង្ឃឹមកាន់តែច្រើន ក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក។
បើចង់ធ្វើឱ្យប្រជាជនមានប្រាស្រ័យទាក់ទង មុនដំបូងគួរតែមានផ្លូវទៅមកដ៏ស្រួលរលូន។ ក្នុងកិច្ចសន្ទនាលើកនេះ មេដឹកនាំចិននិងសហរដ្ឋអាមេរិកបានឈានដល់គំនិតឯកភាពរួម ប្រទេសទាំងពីរនឹងដាក់ចេញវិធានការកាន់តែច្រើន ដើម្បីផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទៅមករវាងមនុស្ស និងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ វិធានការទាំងនេះរួមមានការបន្ថែមជើងយន្តហោះ ថែមមួយកម្រិតទៀតនៅដើមឆ្នាំក្រោយ រៀបចំធ្វើកិច្ចសន្ទនាជាន់ខ្ពស់លើ វិស័យទេសចរណ៍រវាងចិននិងសហរដ្ឋអាមេរិក និងកែលម្អរបៀបវារៈធ្វើទិដ្ឋការជាដើម។

ប្រជាជនចិននិងអាមេរិកធ្វើការប្រាស្រ័យទាក់ទងជាមួយគ្នា ត្រូវតែស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុកគំនិតមិនស្របគ្នា ក៏ដូចជាត្រូវបន្ថែមបញ្ជីរាយឈ្មោះកិច្ចសហប្រតិបត្តិការទៀតផង ។ ពិតមែនតែនៅពេលមុននេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឃោសនាបំប៉ោងអំពី “ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់”និង “លុបចោលហានិភ័យ” ក៏ដោយ ក៏ប៉ុន្តែទំនាក់ទំនងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងសង្គមស៊ីវិល រវាងចិននិងសហរដ្ឋអាមេរិកបានរក្សាភាពខ្លាំងក្លាដែល ។ នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មចិន-អាមេរិកបានឡើងដល់៧សែន៥ម៉ឺន៩ពាន់៤រយ៣០លានដុល្លារអាមេរិក ដែលបានកើនឡើង០,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ហើយបានបំបែកកំណត់ត្រាថ្មីក្នុងប្រវតិ្តសាស្ត្រ ។ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ ដែលបានបិទបញ្ចប់នៅពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានចាត់បញ្ជូន គណៈប្រតិភូចូលរួមពិព័រណ៍ដែលមានទ្រង់ទ្រាយធំបំផុត ។ ក្នុងចំណោមសហគ្រាសបរទេសដែលបានចុះឈ្មោះ សុំចូលរួមពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិដែលជិតនឹងបើកធ្វើនោះ មានសហគ្រាសសហរដ្ឋអាមេរិកច្រើនបំផុត។

ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជា “ថ្នាំបិទ”នៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ហើយក៏បានបង្កើតស្ពានដួងចិត្តរវាង ប្រជាជនចិននិងសហរដ្ឋអាមេរិកផងដែរ។ ពីមហោស្រពតន្ត្រីអបអរសាទរគម្រប់ខួប៥០ឆ្នាំ នៃការបំពេញទស្សនកិច្ចនៅប្រទេសចិន របស់ក្រុមតន្ត្រី Philadelphia Orchestra ដល់ដើមឈើលីវសានសហស្សវត្សរ៍ ដែលបានបង្ហាញពី “មនោសញ្ចេតនា Kuling រវាងចិននិងសហរដ្ឋអាមេរិក” “ការប្រាស្រ័យទាក់ទងខាងវប្បធម៌” ធ្វើឱ្យប្រជាជនចិននិងសហរដ្ឋអាមេរិក ជាពិសេសគឺយុវជនយល់ដឹងគ្នាកាន់តែស៊ីជម្រៅ។ ដោយឡែកក្នុងកិច្ចសន្ទនាលើកនេះ ប្រទេសចិនបានប្រកាសថា ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ នឹងអញ្ជើញក្មេងជំទង់និងយុវជនសហរដ្ឋអាមេរិក ចំនួន៥ម៉ឺននាក់ទៅកាន់ប្រទេសចិន ធ្វើការផ្លាស់ប្តូរនិងរៀនសូត្រ។

“ក្តីសង្ឃឹមរបស់ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក គឺស្ថិតនៅប្រជាជន មានមូលដ្ឋានក្នុងសង្គមស៊ីវិល មានអនាគតនៅត្រង់យុវជន ហើយមានភាពរស់រវើកនៅក្នុងតំបន់។” ក្រុង San Francisco ជាសក្សីនៃប្រវត្តិសាស្ត្រការប្រាស្រ័យទាក់ទងរវាង ប្រជាជនចិននិងសហរដ្ឋអាមេរិក បច្ចុប្បន្ននេះ ក៏ជាសក្សីនៃទីចាប់ផ្តើមថ្មីរបស់ការប្រាស្រ័យទាក់ទងសង្គមស៊ីវិល រវាងចិននិងសហរដ្ឋអាមេរិកផងដែរដែរ។ ការចេញដំណើរជាថ្មីម្តងទៀតពីក្រុង San Francisco ប្រជាជនកាន់តែច្រើនឡើងៗបាននិងកំពុង ជំរុញនិងផ្តល់ការគាំទ្រដល់ការរីកចម្រើននៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក។ នេះជាកម្លាំងដ៏រឹងមាំបំផុតក្នុងការកែលម្អទំនាក់ទំនង រវាងចិននិងសហរដ្ឋអាមេរិកហ្នឹងឯង៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន