(ប៉េកាំង)៖ ថ្ងៃទី១៦ ខែវិច្ឆិកា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សហការជាមួយសមាគមផ្លាស់ប្តូរយុវសិស្សសហរដ្ឋអាមេរិក-ចិនរៀបចំសកម្មភាព “កិច្ចសន្ទនាមិត្តភាពស្តីពីការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជនចិន-សហរដ្ឋអាមេរិក”។ សិស្សានុសិស្ស នៃក្រុមចម្រៀងចៀងជាក្រុមសាលាមធ្យមសិក្សា Lincoln ក្រុង Tacoma រដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិក បានត្រៀមស្នាដៃគំនូរជូនលោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយារបស់លោក Xi Jinping ព្រមទាំងសម្តែងការជូនពរថ្ងៃខួបកំណើត របស់លោកស្រី Peng Liyuan តាមរយៈកាតជូនពរនិងច្រៀងចម្រៀងរួម។

លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានទទួលកាដូពិសេសនេះជំនួយលោកប្រធានរដ្ឋចិន។

សូមបញ្ជាក់ថា ខែកញ្ញាឆ្នាំ២០១៥ លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយា បានធ្វើទស្សកិច្ចនៅសាលាមធ្យមសិក្សា Lincoln ព្រមទាំងនាំជូនសៀវភៅណែនាំពីប្រទេសចិន តុនិងប្រដាប់វាយបាល់ពីងប៉ុង។ កាលនោះ ក្រុមចម្រៀងច្រៀងជាក្រុមបានច្រៀងបទចម្រៀងជាភាសាចិន ក្រោមចំណងជើង «លើវាលស្រែប្រកបដោយក្តីសង្ឃឹម» និងបទចម្រៀងជាភាសាអង់គ្លេសក្រោមចំណងជើង «ពិភពលោកដ៏ល្អបវរ»៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន